សកម្មជនបឹងកក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ខែ

សកម្មជនត្រូវបានចោទប្រកាន់ពីបទប្រមាថនិងប្រឆាំងនឹងមន្ត្រីសាធារណៈប៉ុន្មានថ្ងៃក្រោយពីការតវ៉ា ប៉ុន្តែរឿងក្តីនេះមិនដំណើរការរហូតដល់ខែមុន ទើបរឿងក្តីនេះមានដំណើរការឡើងវិញ ចំពេលមានការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំងនិងអ្នករិះគន់ផ្សេងទៀត។

ចៅក្រម លី សុខលេង បានចេញសាលក្រមមានពិរុទ្ធភ្លាមៗនៅម៉ោង១១ព្រឹកនៅថ្ងៃច័ន្ទនេះ។

ចៅក្រមរូបនេះបានអានសាលក្រមថា “តុលាការសម្រេចផ្តន្ទាទោសជនជាប់ចោទបួននាក់ គឺ ហេង មុំ ទេព វន្នី គង់ ចន្ថា និងបូ ឆវី ឲ្យជាប់ពន្ធនាគារ៦ខែពីបទប្រមាថនិងប្រើហិង្សាលើកងសន្តិសុខ”។

អ្នកស្រី មុំ ត្រូវបានផ្តន្ទាទោសកំបាំងមុខ។ អ្នកស្រី វន្នី ដែលកំពុងជាប់ពន្ធនាគារពីបទនេះនិងរឿងក្តីនាឆ្នាំ២០១៣ ត្រូវដាក់ចូលរថយន្ត ហើយបើកកាត់តាមក្រុមសកម្មជនប្រហែល៤០នាក់ឆ្ពោះទៅកាន់ពន្ធនាគារព្រៃស។

អ្នកស្រី ចន្ថា និងអ្នកស្រី ឆវី ដែលនៅមានសេរីភាពនៅឡើយ បានប៉ុនប៉ងជ្រៀតចូលទៅក្នុងរថយន្តជាមួយអ្នកស្រី វន្នី ប៉ុន្តែត្រូវរារាំងដោយសន្តិសុខពន្ធនាគារ ហើយក្រោយមកក៏បានចូលរួមជាមួយសកម្មជនផ្សេងទៀត ដើម្បីតវ៉ានៅខាងក្រៅតុលាការ។

អំឡុងពេលតវ៉ានៅមុខសាលាក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ សកម្មជនបានគប់ស្បែកជើងកែងចោត ដុំថ្មនិងសម្ភារផ្សេងទៀតទៅលើកងសន្តិសុខខណ្ឌទួលគោក និងនគរបាលបង្ក្រាបកុបកម្មដែលចូលទៅដើម្បីបំបែកពួកគេ។

អ្នកស្រី វន្នី ក៏កំពុងរង់ចាំសវនាការទាក់ទងនឹងបទចោទនៃការប្រើហិង្សាដោយចេតនា ដែលកើតឡើងពីការតវ៉ានាឆ្នាំ២០១៣នៅខាងក្រៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ៕

ប្រភព៖ ខេមបូឌា ដេលី


សកម្មជនបឹងកក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ខែ

Update៖ អ្នកស្លាប់កើនដល់ ១៨ នាក់ ក្នុងហេតុការណ៍លិចទូកនៅថៃ ស្របពេលដែលមូលហេតុលិចត្រូវបានទម្លាយ (Video Inside)

សកម្មជនបឹងកក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៦ខែ

មហាសេដ្ឋីស្រីមានបំផុតទាំង១០រូបលើលោក