ស្រ្តីជាប្រពន្ធវ័យក្មេង និងប្រុសស្នេហ៍លួចលាក់ ត្រូវប្តីនិងឪពុក ព្រួតគ្នាចាប់ចងព្យួរ.កនឹងដើមឈើស្លាប់យ៉ាងអាណោចអាធម

បុរស៣នាក់ត្រូវបានចាប់ខ្លួនពីបទមនុស្សឃាត ក្រោយត្រូវបានចោទប្រកាន់ព្យួរ.កក្មេងស្រីជំទង់ និងប្រុសស្នេហ៍របស់នាង ដោយសារតែពួកគេលួចបង្កាត់ស្នេហ៍នឹងគ្នាក្រៅចំណងអាពាហ៍ពិពាហ៍ ។

ប៉ូលីសក្នុងប្រទេសប៉ាគីស្ថាននិយាយថា ពួកគេបានចាប់ខ្លួនបុរសជាប្តីម្នាក់, ឪពុក និងបងប្រុសរបស់នាង ក្នុងករណីចាប់ចងព្យួរ.កស្ត្រីជាកូន/ប្រពន្ធឈ្មោះ Mukhtiar Muhammad នឹងដើមឈើ ដោយសារលួចរួមមេត្រីជាមួយប្រុសស្នេហ៍របស់នាងឈ្មោះ Khalida Bibi អាយុ ២០ ឆ្នាំ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, បុរសជាប្តីដែលពុំត្រូវបានបញ្ជាក់ឈ្មោះ បានតាមទាន់ប្រពន្ធកំពុងរួមរក្ស័ជាមួយ Bibi នៅទីធ្លាក្រោយផ្ទះរបស់គាត់ ។

ភ្លាមៗនោះ ប្តីរូបនេះបានប្រាប់ឪពុករបស់ប្រពន្ធគាត់ និងបងប្រុសរបស់នាង ឲ្យដឹងអំពី “រឿងនេះ” ហើយពួកគេទាំង៣នាក់ ក៏បានផ្ទុះកំហឹងស្ទុះទៅចាប់ស្ត្រីនៃកូន៣នាក់ចងព្យួរ.កនឹងដើមឈើជាមួយសាហាវរបស់នាងតែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោងប្រហែល ១ រសៀល ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៣បានសារភាពពីទោសទណ្ឌរបស់ពួកគេ សម្លាប់ជនរងគ្រោះទាំង២ ដោយសារតែពួកគេលួចបង្កាត់ស្នេហានឹងគ្នាក្រៅចំណងអាពាហ៍ពិពាហ៍ ៕


ស្រ្តីជាប្រពន្ធវ័យក្មេង និងប្រុសស្នេហ៍លួចលាក់ ត្រូវប្តីនិងឪពុក ព្រួតគ្នាចាប់ចងព្យួរ.កនឹងដើមឈើស្លាប់យ៉ាងអាណោចអាធម

នាយករដ្ឋមន្រ្តីប្រាប់រដ្ឋមន្រ្តីឲ្យពិនិត្យលទ្ធភាពសិស្សជាប់បាក់ឌុបគ្រប់និទ្ទេសប្រឡងចូលគ្រូ

ស្រ្តីជាប្រពន្ធវ័យក្មេង និងប្រុសស្នេហ៍លួចលាក់ ត្រូវប្តីនិងឪពុក ព្រួតគ្នាចាប់ចងព្យួរ.កនឹងដើមឈើស្លាប់យ៉ាងអាណោចអាធម

Update៖ អ្នកស្លាប់កើនដល់ ១៨ នាក់ ក្នុងហេតុការណ៍លិចទូកនៅថៃ ស្របពេលដែលមូលហេតុលិចត្រូវបានទម្លាយ (Video Inside)