តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

អតីត​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Yammie Lam បាន​ដើរ​ស្រែក​តាម​ហាង​នានា​ដើម្បី​រក​ឪពុក​ម្ដាយ​ដែល​បាន​ស្លាប់​របស់​ខ្លួន។

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន West Capital News បាន​ចុះ​ផ្សាយ​ព័ត៌មាន​ពី​តារា​សម្ដែង​ស្រី Yammie Lam។ ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ជំងឺ​សរសៃ​ប្រសាទ​របស់​អតីត​តារា​ជួរ​មុខ​របស់ TVB បាន​រើ​ឡើង​វិញ។ តាម​នោះ​ដែរ កំឡុង​ពេល​ពិធី​បុណ្យ​សែន​ព្រះខែ​មុន​នេះ តួ​រឿង “A Chinese Odyssey” បាន​ដើរ​ស្រែក​ឡូឡា​តាម​ហាង​នានា និង​ស្ថិត​ក្នុង​អាការៈ​ស្រវឹង​យ៉ាង​ជោកជាំ។

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

Yammie គឺ​ជា​តារា​សម្ដែង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ហុងកុង​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០-៩០។ នាង​គឺ​ជា​តារា​សម្ដែង​រួម​ជំនាន់​ជាមួយ Carina Lau ប្រពន្ធ Leung Chiv Vai។ តារាស្រី​វ័យ​៥២​ឆ្នាំ​កាន់​តែ​ល្បី​ឈ្មោះ​ជាង​មុន​នៅ​ពេល​បាន​ចូល​លេង​ក្នុង​រឿង “A Chinese Odyssey” វគ្គ​១ និង​២​ជាមួយ​ទិន ហ្វី។ ខណៈ​ពេល​កេរ្តិ៍​ឈ្មោះ​កំពុង​នៅ​លើ​កំពូល បិសាច​ពីងពាង​ត្រូវ​អ្នក​មាន​មុខ​មាត់​ក្នុង​សិល្បៈ​២​នាក់​រំលោភ និង​ធ្វើ​បាប។ ក្នុង​ឆ្នាំ​១៩៩៩ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា Yammie ចាប់​ផ្ដើម​មាន​អាការៈ​របស់​មនុស្ស​សរសៃ​ប្រសាទ៕

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

តួ​បិសាច​ពីងពាង​រឿង “យុទ្ធ​សិល្ប​ស៊ុនអ៊ូខុង” ជំងឺ​សរសៃ​ប្រសាទ​រើ​ឡើង​វិញ

 

ចុចអាន៖បែក​ធ្លាយ​រូប​ភាព​សិចស៊ី​របស់ Shu Qi កាល​នៅ​ថត​រឿង “កូន​ជ្រូក”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing