ប្រជាជន​​ជប៉ុន​​អាយុលើស​​​១០០​​ឆ្នាំ​​ កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ

ចំនួន​ប្រជាជន​ជប៉ុន​​មាន​អាយុ​ ១០០​ឆ្នាំ​​​ឡើង​ទៅ​​ កំពុង​​​​កើន​​​ដល់​កំណត់​ត្រា​ថ្មី​​​ក្នុង​ខែ​កញ្ញា​នេះ​គិត​ចាប់​តាំង​ពី​​​ឆ្នាំ​ ១៩៧១​មក​។

 

ប្រជាជន​​ជប៉ុន​​អាយុលើស​​​១០០​​ឆ្នាំ​​ កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ

 

​បើ​យោង​ទៅ​តាម​​ក្រសួង​សុខាភិបាល ​ការងារ និង​សុខុមាលភាព​ បាន​បង្ហាញ​ថា​ពលរដ្ឋ​អាយុ​​ ១០០​ឆ្នាំ​បាន​កើន​​ឡើង​ពី​​ ៤ ១២៤នាក់​កាល​​ឆ្នាំមុន​ ដល់ទៅ​ ​៦៥ ៦៩២​នាក់​ត្រឹម​ខែ​កញ្ញា​ឆ្នាំ​នេះ ​ដោយ​បុរស​​កើន​ពី ​៣២៧​​នាក់​ ដល់​៨​ ១៦៧​នាក់ និង​​​ស្ត្រី​ ៣​៧៩៧​​នាក់ ​ដល់​ ៥៧ ៥២៥​នាក់ នៃ​ប្រជាជន​សរុប​​ជាង ១២៦លាន​នាក់​។ ក្រសួង​បាន​​លើក​យក​មូល​ហេតុ​​​ពី​​​សេវា​ថែ​ទាំ​សុខភាព​ថា​​ មាន​ភាព​ជឿនលឿន​​សម្រាប់​បម្រើប្រជាជន​ខ្លួន​ និង​ការ​យល់ដឹង​​របៀប​​រស់​នៅ​របស់​ពួក​គេ​។

 

​ប្រភព​ខាង​លើ​​បន្ថែម​ថា​ ប្រជាជន​ជា​ស្ត្រី​អាយុ​​ជាង​​មួយ​សតវត្ស​នេះ​​​​ បើ​គិត​ជា​​ភាគ​រយ​​គឺ​ខ្ពស់​​ជាង​បុរស​ដាច់​ចំនួន​ ៨៧,០៥% ឯ​បុរស​​ប្រមាណ​​ ១៣​%​ប៉ុណ្ណោះ។ ស្ត្រី​ចាស់​ជាងគេ​​បំផុត​​ប្រចាំ​ប្រទេស​​​អាយុ​ ១១៦​ឆ្នាំ​រស់​នៅ​តំបន់​ Kagoshima និង​​​បុរស​​ ១១២​ឆ្នាំ​នៅ​ទីក្រុង​តូក្យូ។

 

ទិន្នន័យ​ចុងក្រោយ​​ពី​ក្រសួង​ដដែល ​ក៏​បាន​​បញ្ជាក់​ថា​​អាយុ​កាល​មធ្យម​​របស់​ប្រជាជន​ជប៉ុន​​​គឺ ​៨៧,០៥​ឆ្នាំ​ជា​​ស្ត្រី និង​​បុរស​ ៨០,៧៩​ឆ្នាំ៕

 

ប្រជាជន​​ជប៉ុន​​អាយុលើស​​​១០០​​ឆ្នាំ​​ កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ

 

ប្រជាជន​​ជប៉ុន​​អាយុលើស​​​១០០​​ឆ្នាំ​​ កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Xinhua