ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នៅ​ញូ​វ​ចឺ​ស៊ី​អា​មេ​រិ​ក

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​កើត​មាន​នា​ថ្ងៃ​ទី​១៩ កញ្ញា នៅ​ជិត​ស្ថានីយ​រថភ្លើង ELISABETH រដ្ឋ​ញូ​វ​ចឺ​ស៊ី ក្នុង​តំបន់​ញូ​វ​យ៉​ក ដែល​មុន​នេះ​នៅ​ទីនោះ​គេ​ប្រទះ​ឃើញ​កញ្ចប់​សង្ស័យ​មួយ។

បុរស​២​នាក់​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា វេលា​ម៉ោង​២១​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​បាន​ប្រទះ​ឃើញ​គ្រឿងផ្ទុះ​មួយ​ក្នុង​ធុងសំរាម​ជិត​ស្ថានីយ​រថភ្លើង ELISABETH ។ ពួក​គេ​ភ្លាម​ៗ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ។ ការ​ផ្ទុះ​កើត​មាន​នា​ថ្ងៃ​ទី​១៩ កញ្ញា វេលា​ម៉ោង​សូន្យ​និង​៤០​នាទី​ម៉ោងក្នុងស្រុក ពេល​រ៉ូ​បូ​មួយ​ចូល​ទៅ​ពិនិត្យ​គ្រឿងផ្ទុះ​នេះ ។ ការ​ផ្ទុះ​ពុំ​មានការ​ត្រួតពិនិត្យ​ពី​ចម្ងាយ​ឡើយ ។

យោង​តាម​ទូរទស្សន៍ CNN ថា កងកម្លាំង​ប៉ូលិស​ធ្វើ​ឱ្យ​កញ្ចប់​សង្ស័យ​នេះ​ផ្ទុះ ។ បណ្តា​ភ្នាក់ងារ FBI បាន​លើក​ទៅ​កាន់​កន្លែង​ផ្ទុះ ៕