បង្ហោះរូបអាក្រាតសង្សារចាស់ គំរាមទារលុយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

6 Videos


នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ មានបុរសម្នាក់បានស្រលាញ់គ្នាជាមួយនារីវយ័ក្មេង ម្នាក់ ហើយប្រើពាក្យគំរាមបង្ហោះរូបអាក្រាតនារីរងគ្រោះដើម្បីជាថ្នូដោះដូរយកលុយ ។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិថ្មី ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះឈ្មោៈ វ.ណ.ន ភេទស្រី អាយុ ១៧ ឆ្នាំមុខរបរសិស្ស មានទីលំនៅ:ផ្ទៈជួលភូមិថ្មី ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ជនល្មើលឈ្មោះ កាន សុគន្ធារិទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំមានទីលំនៅ:ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួននៅតាមសួនស្បារក្រុងតាខ្មៅ ដកហូតម៉ូតូ ០១ គ្រឿងម៉ាក SCOOPY ពណ៌ស សេរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1Q-1635 ទូរស័ព្ទដៃ ១ គ្រឿងម៉ាក iPhone5s ពណ៌ស និង កាបូបដៃពណ៌ខ្មៅ ១ ដែល មានលុយខ្មែរចំនួន ១៣០០០ រៀល ។

បង្ហោះរូបអាក្រាតសង្សារចាស់ គំរាមទារលុយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

នគរបាលក្រុងតាខ្មៅបានអោយដឹងទៀតថា អស់រយៈពេលជាយូរមកហើយដែលជនរងគ្រោះ និង ជនល្មើសបានស្គាល់រាប់អានគ្នាជាមិត្តភ័ក្ត្រធម្មតា ។ លុះមកដល់ឆ្នាំ ២០១៥ ក៏មានការស្រឡាញ់គ្នា ជាសង្សារ ហូតបានដេករួមភេទជាមួយគ្នាជាច្រើនដងមកហើយ តែក្រោយមកក៏បែកបាក់គ្នា រួចក៏ជួបគ្នាវិញ ។

ពេលមួយ ជនល្មើសបានទៅលេងម្តាយដែលទៅធ្វើការនៅប្រទេសចិន ហើយបានផ្ញើរសារមកឱ្យជនរងគ្រោះថតរូបស្រាត ៨ ប៉ុស្ត៍ផ្ញើរតាមសារអេឡិចត្រូនិចឱ្យខ្លួនវិញ ហើយជនរងគ្រោះក៏បានធ្វើតាម ដោយថតរូបផ្ញើរទៅអោយជនល្មើសមែន ។

បង្ហោះរូបអាក្រាតសង្សារចាស់ គំរាមទារលុយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

លុះមកដល់ប្រហែលពាក់កណ្តាលឆ្នាំ ២០១៦ ជនល្មើសបានមកស្រុកខ្មែរវិញ បានផ្ញើរសារគំរាមដល់ជនរងគ្រោះថា ត្រូវរកលុយឱ្យគេឱ្យបាន ៤០០ ដុល្លារ បើមិនបានទេគេនឹងផ្សាយរូបអាក្រាតតាមហ្វេសប៊ុកឱ្យគេឯងឃើញ ។ ពេលនោះជនរងគ្រោះមានការភ័យខ្លាចបានដើរខ្ចីលុយមិត្តភក្ត័ឱ្យជនល្មើសភ្លាម ។

ក្រោយមកមិនបានប៉ុន្មានថ្ងៃផង គឺនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៦ ជនល្មើសបានផ្ញើរសារតាមទូរសព្ទ័បន្តមកជនរងគ្រោះទៀតថា ត្រូវរកលុយឱ្យបានចំនួន ៣០០ ដុល្លារ បើមិនបានក្នុងថ្ងៃទី ២៥ ខែ ៩ ឆ្នាំ ២០១៦ វេលាម៉ោង ៧.៣០ នាទីទេ ខ្លួននឹងបង្ហោះរូបអាសអាភាសតាម facebook ហើយ ។

បង្ហោះរូបអាក្រាតសង្សារចាស់ គំរាមទារលុយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ជនរងគ្រោះបានផ្ញើរសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន ជនល្មើសឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយ ឱ្យតែបានលុយ ។ ភ្លាមនោះជនរងគ្រោះមិនដឹងរកលុយឯណា ក៏សំរេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍តាខ្មៅឲ្យចាប់ខ្លួនតែម្តង ៕

សុថាត់

បង្ហោះរូបអាក្រាតសង្សារចាស់ គំរាមទារលុយ ត្រូវសមត្ថកិច្ចចាប់ខ្លួន