Moyes បន្ទោស​ការ​ប្រគំ​តន្ត្រី​ Beyonce ជា​មូលហេតុ​ធ្វើ​ឲ្យ​ Sunderland ធ្លាក់​ចុះ

David Moyes បាន​បន្ទោស​លើ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​អាមេរិក​នាង​ Beyonce ដែល​រៀប​ចំ​ឡើង​នៅ​កីឡដ្ឋាន​ Stadium of Light របស់​លោក​ ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ Sunderland ចាញ់​ជា​បន្តបន្ទាប់។

  Moyes បន្ទោស​ការ​ប្រគំ​តន្ត្រី​ Beyonce ជា​មូលហេតុ​ធ្វើ​ឲ្យ​ Sunderland ធ្លាក់​ចុះនាង Beyonce និង លោក David Moyes

 

ក្រុម​ដែល​មាន​រហស្សនាម​ថា​ ឆ្មា​ខ្មៅ​ មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅ​ឡើយ​ទេ​នៅ Premier league ក្នុង​នោះ​​ចាញ់​៤​ដង និង​ស្មើ​ត្រឹម​ម្ដង​គត់​មាន​១​ពិន្ទុ​នៅ​ក្នុង​ដៃ​ឈរ​លេខ​២​រាប់​ពី​បាត​តារាង​។

 

មូលហេតុ​នៃ​ការ​ចោទ​លើ​ Beyonce ត្រូវអតីតអ្នកចាត់ការ Man Utd បកស្រាយថា ដោយ​សារ​ការ​ប្រគំ​តន្ត្រី​របស់​នាង​ ធ្វើ​នៅ​ទឹកដី​ក្រុម​ Sunderland នាំឲ្យ​កីឡាករ​ទាំង​អស់​ត្រូវ​ប្រកួត​ Pre-season ​​ និងលេង​បើក​រដូវ​កាល​ទល់​នឹង​ Man City ក្រៅ​ទឹកដី​ ធ្វើ​ឲ្យ​ការ​ចាប់​ផ្ដើម​របស់​ក្រុម​មិន​ល្អ​ទើប​ លេង​ធ្លាក់​ចុះ​ខ្លាំង​បែបនេះ។

 

Moyes បន្ទោស​ការ​ប្រគំ​តន្ត្រី​ Beyonce ជា​មូលហេតុ​ធ្វើ​ឲ្យ​ Sunderland ធ្លាក់​ចុះMoyes កាលប្រកួតទល់នឹង Man City

 

“ក្លឹប​គួរ​តែ​បដិសេធ​ចំពោះ​សំណើ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នា​ពេល​នោះ។ Sunderland ធ្លាប់​តែ​ប្រកួត​កម្ដៅ​សាច់ដុំ​ក្នុង​ទឹកដី។ ខ្ញុំ​មិនមែន​យក​វា​មក​ធ្វើ​ជា​លេស​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​អាច​លេង​ប្រកួត​លីគ​ដំបូង​ក្នុង​ទឹកដី​ ប្រហែល​ជា​ការ​ចាប់​ផ្ដើម​បាន​ល្អ​ជាងនេះ។ Moyes បាន​ប្រាប់ដូច្នេះ៕”

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Yahoo