KFC សម្ពោធយុទ្ធនាការ «KFCALways Original»

KFC ដែលគេស្គាល់ថា ជាភោជនីយដ្ឋានបែប Fast Food ដ៏ល្បីបានចាប់កំណើតតាំងពីទសវត្សរ៍ឆ្នាំ ១៩៣០ ។ ឥឡូវនេះ KFC បង្កើតយុទ្ធនាការ «KFCALways Original» ដើម្បីផ្សព្វផ្សាយអំពីអត្តសញ្ញាណនៃរសជាតិដើមរបស់ផលិតផលខ្លួន ហើយបានផ្សាភ្ជាប់ទៅនឹងវប្បធម៌ខ្មែរ ដូចជាគោរពសំពះ មុខម្ហូបខ្មែរ ទេពអប្សរា លោកតា ស៊ីនសាមុត ម្ចាស់សំនៀងដើម ក្បាច់គុនល្បុក្តោ លោកតា គង់ ណៃ ចាប៉ីដងវែង ជាដើម ដើម្បីឆ្លុះបញ្ចាំងពីមរតកដើម ។

KFC សម្ពោធយុទ្ធនាការ «KFCALways Original»

យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី ១៨ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៦ ដោយធ្វើការលើកទឹកចិត្តឱ្យមានការចូររួមពីសំណាក់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្នុងការផ្សព្វផ្សាយស្នាដៃ ទំនៀមទម្លាប់ ប្រពៃណីជាមរតកដើម ឬស្នាដៃដែលត្រូវបានបង្កើតឡើងដោយខ្លួនឯងដើម្បីលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត និង ការបង្កើតឡើងថ្មីៗ ក៏ដូចជាការចេះផ្តល់តម្លៃ និង រក្សាអ្វីៗដែលជាមរតកដើមផងដែរ ។

KFC សម្ពោធយុទ្ធនាការ «KFCALways Original»

ជាការលើកទឹកចិត្តសម្រាប់អ្នកចូលរួមកម្មវិធីមានផ្តល់រង្វាន់ជាច្រើនដោយក្នុងនោះមានរង្វាន់ធំ គឺ iPhone 7 និង iPhone 6s plus ។ អតិថិជនអាចចូលរួមបានងាយៗ ដោយគ្រាន់តែបង្កើតវីដេអូដែលបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទេព្យកោសល្យ ឬស្នាដៃផ្សេងៗដែលខ្លួនបង្កើតដោយផ្ទាល់ រួចហើយផ្ញើមកកាន់យុទ្ធនាការ «KFCALways Original» តាមរយៈ Inbox Facebook Page របស់ KFC Cambodia ។

KFC សម្ពោធយុទ្ធនាការ «KFCALways Original»

សម្រាប់វីដេអូដែលបំពេញលក្ខខណ្ឌបានត្រឹមត្រូវ និង ទទួលបាន Like & View ច្រើនជាងគេចំនួន ៥ នឹងត្រូវប្រកាសនៅលើទំព័រ Facebook និង KFC ។ អ្នកឈ្នះ iPhone 7 ចំនួន ១ រង្វាន់ និង iPhone 6s+ ចំនួន ៤ រង្វាន់ នឹងត្រូវប្រកាសនៅថ្ងៃទី ២៣ ខែតុលា ដែលជាថ្ងៃផ្តាច់ព្រ័ត្រពីយុទ្ធនាការនេះ ។

KFC សម្ពោធយុទ្ធនាការ «KFCALways Original»

សូមជម្រាបផងដែលថា KFC ( Kentucky Fried Chicken ) ត្រូវបានបង្កើតឡើងដោយលោក Colonel Harland Sanders ដែលមានរូបមន្តសម្ងាត់នៃគ្រឿងទេសទាំង ១១ មុខរួមផ្សំនឹងវិធីសាស្ត្រនៃការចម្អិន ហើយសព្វថ្ងៃមានអតិថិជនច្រើនជាង ១២ លាននាក់នៅក្នុងប្រទេស និង ទឹកដី ១០៩ កន្លែងជុំវិញពិភពលោកបានកំពុងនៅជុំវិញតុអាហារ រីករាយជាមួយរសជាតិឆ្ងាញ់រហូតដល់លិទ្ធដៃ ៕

KFC សម្ពោធយុទ្ធនាការ «KFCALways Original» KFC សម្ពោធយុទ្ធនាការ «KFCALways Original» KFC សម្ពោធយុទ្ធនាការ «KFCALways Original» KFC សម្ពោធយុទ្ធនាការ «KFCALways Original»

ប្រភព ៖ pmhotnews

  • KFC សម្ពោធយុទ្ធនាការ «KFCALways Original»已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: