ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍

(មណ្ឌលគិរី)៖ នៅម៉ោងប្រមាណ ១៖១០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ដំរីចុះប្រេងមួយក្បាល បានរត់កញ្ជ្រោលជាន់ម្ចាស់ របស់វារហូតស្លាប់បាត់បង់ជីវិត នៅតាមផ្លូវចុះកាន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ស្ថិតនៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្រោយពីជាន់ម្ចាស់ស្លាប់ហើយ ដំរីនេះរត់ចុះរត់ឡើងតាមផ្លូវទៅកាន់ទឹកជ្រោះប៊ូស្រា នាំឲ្យអាជ្ញាធរមានការព្រួយបារម្ភខ្លាចបង្កគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរណ៍។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាន បានបញ្ជាឲ្យសមត្ថកិច្ចចុះទៅកាន់កន្លែងកើតហេតុ រួមគ្នាការពារភ្ញៀវទេសចរ កុំឲ្យដំរីចុះប្រេងនេះ ទៅបង្កគ្រោះថ្នាក់ផ្សេងៗ៕
ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍

ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍

ប្រភព៖ Fresh News

  • ដំរីចុះប្រេងមួយក្បាល រត់ជាន់ម្ចាស់រហូតស្លាប់! អាជ្ញាធរកំពុងរកវិធានការចាប់ដំរី ព្រោះខ្លាចគ្រោះដល់អ្នកទេសចរណ៍已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: