ពេជ្រ អាវីហ្សា សង្សារចាស់ តាមរំខានមិនឈប់

ភ្នំពេញៈ តារាសម្តែងសាច់សរ ប្រៀបដូចបណ្តូលចេក កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់ឲ្យដឹងថា នាងបានសម្រេចចិត្ត បែកពីអតីតសង្សារ ដែលជាអ្នកមានទ្រព្យ និងជាប្អូនប្រុសរបស់ឧកញ៉ា យូរណាស់ហើយ គ្រាន់តែថាចាប់តាំងពីបែកគ្នា រហូតដល់ពេលនេះ គូស្នេហ៍ចាស់របស់នាង នៅតែតាមរំខានមិនឈប់ ។

តារាសម្តែងនិង ជាតារាបង្ហាញម៉ូដ កញ្ញា ពេជ្រ អាវីហ្សា បានប្រាប់អ្នកសារព័ត៌មាន ខណៈពេលដែលនាង ចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ ​ស្វែងរកថវិកា ជួយមន្ទីរពេទ្យគន្ធបុប្ផាថា សម្រាប់ចំណងស្នេហា រវាងនាងនិងគូស្នេហ៍ បានបែកបាក់គ្នាហើយ ដោយសារតែនាងនិងគូស្នេហ៍ រស់នៅជាមួយគ្នាមិនបានទេ ហើយចាប់តាំងពីនាងបែកគ្នា មកអតីតសង្សារ នៅតែតាមរំខាន នាងមិនឈប់ទាល់តែសោះ ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងថា «មូលហេតុដែលខ្ញុំបែកគ្នា ជាមួយគូស្នេហ៍គឺ ដោយសារតែគាត់ (សង្សារ) នៅក្មេង មានចរិកឆេវឆាវ ប្រច័ណ្ឌច្រើន ហើយម្យ៉ាងទៀត គាត់មិនយល់ពីការងារសិល្បៈ គាត់មិនចង់ឲ្យខ្ញុំ មានភាពសិ្នទ្ធិស្នាល ជាមួយអ្នកផ្សេង ទើបខ្ញុំសម្រេចចិត្តចែកផ្លូវគ្នា បើទោះជាពេលនេះខ្ញុំ បែកបាក់ស្នេហាក៏ដោយ តែខ្ញុំនៅមិនទាន់បើកចិត្ត ទទួលស្នេហាថ្មីនៅឡើយទេ» ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   តារាសម្តែងរូបស្រស់ សាច់សខ្ចីកញ្ញា ពេជ្រ អាវីហ្សាបានបញ្ចេញប្រតិកម្មខឹងខ្លាំ​ងៗ នៅលើបណ្តាញសង្គមហ្វេស​ប៊ុករបស់នាង ខណៈត្រូវបុគ្គល​ស្គាល់គ្នាម្នាក់ ជំពាក់ប្រាក់មិ​ន​ព្រមសង ហើយថែមទាំងយក​លេស​និយាយកុហក បោកប្រាស់ស្ទើរតាមល្បិចមិនទាន់ ដោយនាងបានប្រើពាក្យ​គំរាមធ្ងន់ៗថា នឹងបញ្ចេញឈ្មោះ​បុគ្គលនោះ ជាសាធារណៈ ដើម្បីឲ្យខ្មាសគេម្ដង ជាការព្រមានរឿងខ្ចីលុយមិនព្រមសង។

តារាសម្ដែង ដែលត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហ៍​យ៉ាងស្អិតល្មួត ជាមួយនឹងប្អូនប្រុសលោកឧកញ៉ាសម្បូរទ្រព្យម្នាក់ កញ្ញា ពេជ្រ អា​វីហ្សា បានសរសេររៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោ​យគំ​រាមថា ប្រសិនជាបុគ្គលនោះ នៅតែពុំព្រមសងលុយនាងទេនោះ គឺច្បាស់ជាខ្មាសគេជាមិនខាន ពោលគឺនាងនឹងបញ្ចេញឈ្មោះ បុគ្គលម្នាក់នេះ ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែតារាសាច់សខ្ចី ពេជ្រ អាវីហ្សា មិនទាន់បញ្ជាក់ទេថា តើបុគ្គលម្នាក់នោះ ស្ថិតនៅក្នុងរង្វង់សិល្បៈ ឬ​មិនមែ​នជាអ្នកសិល្បៈ​នោះទេ។ ចុចអានបន្ត...

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload