Bie KPN សម្រេចចិត្តសាងផ្នួស១ខែ ដើម្បីសងគុណឪពុកម្តាយខ្លួន!

ថៃ៖ ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ នូវទឹកចិត្តនៃការដឹងគុណដ៏ប្រពៃថ្លៃថ្លា របស់តារាចម្រៀង និងតារាសម្ដែងលោក Bie KPN ដែលបានសម្រេចចិត្តចូលខ្លួន មកកសាងផ្នួស ដើម្បីសងគុណឪពុកម្តាយ។ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅលោកបានទទួលវេលាល្អដើម្បីសាងព្រះផ្នួសក្នុងព្រះពុទ្ធសាសនា នៅឯវត្តថាម៉ៃ ខេត្តសមុទ្រសាខន(Samut Sakhon) ហើយការសាងផ្នួសនៅលើកនេះ គឺមានរយៈពេល១ខែក្នុងការរៀនប្រតិបត្តិធម៌។

សម្រាប់ពិធីនេះបានប្រព្រឹត្តទៅដោយភាពរលួន និងប្រកបទៅដោយទឹកចិត្តបរិសុទ្ធ ជ្រះថ្លាក្រៃលែងពីសំណាក់ឪពុកម្តាយ និងក្រុមគ្រួសាររបស់លោក Bie KPN ព្រមទាំងមិត្តភក្តិរួមអាជីពក្នុងវិស័យសិល្បៈយ៉ាងច្រើនកុះករដូចជា Chih Hao, Kevin, Jim, Nong, Arun Mano, Korn Gen ជាដើម។ ជាពិសេសគេឃើញនាង Gubgib ជាភរិយា និងកូនស្រីជាទីស្រឡាញ់ក៏បានមកចូលរួមលើកកម្លាំងចិត្តដោយ ទឹកមុខញញឹមពព្រាយគ្មានមន្ទិលហ្មងសៅ។

ក្រៅពីនេះលោក Bie KPN ក៏បានបង្ហាញអារម្មណ៍ពិតផងដែរថា ការបួសសងគុណ មាតាបិតានេះគឺរូបលោកបានតាំងចិត្តថានឹងបួសជាយូរមកហើយ តែដោយសារ មិនទាន់មានឱកាសល្អ ក៏ចេះពន្យារៗពេលសិនទៅ។ ទើបតែពេលនេះមានឱកាសល្អ និងទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងយ៉ាងពេញដៃពេញជើងពីសំណាក់ ក្រុមគ្រួសារញាតិមិត្តបងប្អូនគ្រប់ទិសទី ទើបអាចធ្វើឱ្យ Bie KPN សម្រេចចិត្ត យ៉ាងជ្រះថ្លាត្រូវតែមកបួសឱ្យបានរយៈពេល១ខែដើម្បីជាការសងគុណ ឪពុកម្តាយខ្លួនដែលមានវ័យកាន់តែចាស់ជរាណាស់ទៅហើយ។

ឯនាង Gubgib ភរិយាវ័យក្មេងវិញ ក៏មិនបានបដិសេធ ឬជំទាស់ដោយប្រការ ណាមួយដែរ មានតែការគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹង។ ពីដំបូងនាងមានការ ភ្ញាក់ផ្អើលបន្តិចដែរ តែក៏មានសទ្ធាជ្រះថ្លាជាមួយនឹងស្វាមី ដែលមានចិត្តគំនិត បរិសុទ្ធនៅក្នុងព្រះពុទ្ធសាសនាដូច្នេះ។

នៅក្នុងពិធីបំបួសរបស់លោក Bie KPN គឺមានការប្រព្រឹត្តទៅដូចតទៅនេះ៖

• នៅម៉ោង១២:៣0នាទីថ្ងៃត្រង់៖ ជាការធ្វើពិធីកាត់សក់នាគ ផ្តើមដំបូង     ដោយឪពុកម្តាយ គ្រូបាអាចារ្យសមាជិកក្រុមគ្រួសារសាច់ញាតិធំៗបន្តបន្ទាប់ និងបិទបញ្ចប់ចុងក្រោយគេដោយភរិយាដ៏ស្រស់ស្អាតគឺនាង Gubgib ដោយទឹកមុខញញឹមញញែម។ បន្ទាប់មកក៏មានការកោរសក់ និងស្រោចទឹកទៅតាមប្រពៃណី។

• ក្រោយមកទៀតនៅវេលាម៉ោង១៤:៣0នាទីរសៀល៖ កំណត់ការហែរក្បួន ចូលទៅក្នុងវិហារ ដោយមានប្រពន្ធវ័យក្មេងជាអ្នកកាន់ស្បង់ចីវរ និងឪពុកជាអ្នកដើរ ដង្ហែរនៅខាងក្បួនដំបូងបង្អស់ផងដែរ។ ចុងក្រោយពីធីក៏បានបញ្ចប់ទៅប្រកបដោយ ភាពអធិកអធម និងសេចក្តីសោមន្សរីករាយក្រៃលែង គ្មានឧបសគ្គណាមួយនោះឡើយ។

ទាំងនេះគឺជាទិដ្ឋភាពនៃពិធីបំបួសរបស់លោក Bie KPN កាលពីម្សិលមិញ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload