ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…

6 Videos


ពិធីខួបកំណើត អូនហ្វេម កូនប្រុសបណ្តូលចិត្តរបស់លោក ជា វណ្ណារិទ្ធ កាលពីថ្ងៃទី ១៨ ខែកញ្ញាកន្លងទៅនេះ មានភ្ញៀវកិត្តិយសចូលរូមភ្លូកទឹកភ្លូកដី ក្នុងនោះវត្តមានរបស់តារាសិល្បៈក៏មានចំនួនច្រើនក្រាស់ក្រាលដែរ ។ ជាមួយគ្នានោះទិដ្ឋភាពមួយបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយសារការបង្ហាញវត្តមានរបស់លោក ប៉ែន ចំរុង និង ភិន សុដាលីស ក្នុងកម្មវិធីនោះ ។

ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…

ការបង្ហាញវត្តមានក្នុងពិធីតែមួយ របស់ប្តីប្រពន្ធដែលទើបតែលែងលះគ្នាដាច់ស្រេចហើយនេះ បានធ្វើឱ្យមហាជនស្រឡាំងកាំងយ៉ាងខ្លាំង ដោយពួកគេនឹកស្មានថានឹងមិនអាចកើតមានឱកាសនោះឡើងបានទេ ព្រោះតែកន្លងមកគេបានដឹងថា ការចែកផ្លូវគ្នារបស់អ្នកទាំងពីរមានភាពរកាំរកូស និង បញ្ហាកើតឡើងច្រើន រហូតដល់ថ្នាក់មិនចង់ឃើញមុខគ្នានោះ ។

ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញការបង្ហាញវត្តមានរបស់អ្នកទាំងពីរក្នុងកម្មវិធីខាងលើគឺជ្រួសផ្លូវគ្នាទេ ដោយហេតុថាវត្តមានអ្នកនាង ភិន សុដាលីស បានចូលរួមមុនមួយជំហាន និង បានត្រឡប់មកវិញមុនពេល ប៉ែន ចំរុង បានទៅដល់ ។ រីឯទំព័រហ្វេសប៊ុកលោក ប៉ែន ចំរុង ក៏បង្ហាញដែរថា លោក ប៉ែន ចំរុង គឺបានទៅដល់ពិធីជប់លៀងខួបកំណើតនោះ នៅពេលកម្មវិធីសារោងបាត់ទៅហើយ ។

ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…

ដូច្នេះសរបញ្ជាក់ឱ្យកាន់តែច្បាស់ថា ទោះបីជាអ្នកទាំងពីរបានទៅចូលរួមកម្មវិធីតែមួយក៏ពិតមែន តែឱកាសនៃការជួបមុខគ្នារបស់ពួកគេគឺមិនមានឡើយ ហើយអ្វីដែលមហាជនបានគិតថា ភិន សុដាលីស អាចនឹងបានជួប ប៉ែន ចំរុង នោះក៏ផ្ទុយស្រឡះដែរ ៕ សាកល

ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…ពិធីខួប អូនហ្វេម ធ្វើឱ្យ ប៉ែន ចំរុង និង ភិន សុដាលីស ប៊ិះ…