រឿង​ខ្មែរ ៤ ត្រៀម​បញ្ចាំង​​ចុង​ឆ្នាំ​នេះ តាម​រយៈ “ពូព្រហ្ម”

ក្នុង​ឱកាស​បើក​សន្និសីទ​សារព័ត៌មាន ​ស្ដី​ពី​ខ្សែភាពយន្ត​ខ្មែរ លោក ស៊ុំ ស៊ីថែន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ចុង​ឆ្នាំ ២០១៦ នេះ​មាន​រឿង​ខ្មែរ ៤ ដែល​ត្រៀម​បញ្ចាំង​គ្រប់​រោងកុន​ទំនើប​តាមរយៈ​ក្រុមហ៊ុន “ពូព្រហ្ម”។

 

រឿង​ខ្មែរ ៤ ត្រៀម​បញ្ចាំង​​ចុង​ឆ្នាំ​នេះ តាម​រយៈ “ពូព្រហ្ម”

 

អ្នក​ចាត់ការ​ទូទៅ​របស់ ពូព្រហ្ម អ៊ិនធើធេនមេន ខាង​លើ​បាន​ថា​​បន្ថែម​​ទៀត​ថា “ក្នុង​ថ្ងៃ​នេះ​ យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់​គ្នា​នូវ​ខ្សែភាពយន្ត​ខ្មែរ ៤ រឿង ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​ទំនើប​ៗ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា “ទេសចរណ៍​ឋាននរក” “កោះពេជ្រ” “វិកលចរិក” និង​រឿង “ស្នេហ៍​ស្វ័យ​គុណ ៤” និង​មាន​ផលិតករ​ជាច្រើន​ទៀត​កំពុង​ទាក់ទង​មក​ពូ​ព្រំ​ដើម្បី​ជួយ​រក​ទីផ្សារ​ឲ្យ​ដូច​រឿង​ទាំង​បួន​នេះ។”

 

ស៊ុំ ស៊ីថែន បន្តទៀត​ថា កម្មវិធី​ព្រឹក​នេះ​ រៀបចំ​ឡើង​ដើម្បី​ជួយ​សម្រួល​កិច្ចការ​ផ្សេង​ៗ​របស់​ផលិតករ​ក្នុង​ស្រុក ដើម្បី​ឲ្យ​ចំណេញ​ពេល​វេលា ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ ហើយ​រក​ចំណូល​បន្ថែម​តាមរយៈ​ការ​នាំ​រឿង​ចេញ​ទៅ​ក្រៅ​ស្រុក និង​ចាក់​ផ្សាយ​តាម​អ៊ីនធឺណិត។

 

លោក​បញ្ជាក់​ទៀត​ថា “ពូព្រហ្ម” គឺជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ដែល​មាន​ការ​សហការ​រវាង Sabay MVP និង Westec media limited ដើម្បី​ស្វែងរក​ទីផ្សារ​ឲ្យ​ផលិតករ​ក្នុង​ស្រុក និង​អាច​ឲ្យ​ផលិតករ​ទាំងអស់​ពិភាក្សា​ពី​ការ​ផលិត​កុន​ឲ្យ​តម្រូវ​ចិត្ត​អតិថិជន​បាន។

 

រឿង​ខ្មែរ ៤ ត្រៀម​បញ្ចាំង​​ចុង​ឆ្នាំ​នេះ តាម​រយៈ “ពូព្រហ្ម”

 

រឿង​ទាំងបួន​ដែល​ត្រូវ​បញ្ចាំង​ចុងឆ្នាំ​នេះ​មាន “ទេសចរណ៍​ឋាននរក” នឹង​​ចាប់ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ ២៩ ខែ​កញ្ញា ហើយ​​រឿង “កោះ​ពេជ្រ” ចាប់​ផ្ដើម​បញ្ចាំង​នៅ​ចុង​ខែ តុលា។ រីឯ​រឿង “វិកលចរិក” បញ្ចាំង​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ​ និង​រឿង​ចុង​ក្រោយ “ស្នេហ៍​ស្វ័យ​គុណ ៤” បញ្ចាំង​ថ្ងៃ ៣១ខែ​ធ្នូ៕

 

ចុចអាន៖ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ

 

 

អត្ថបទ៖ទ្រី រ៉ាវី