បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

កីឡាករ​ Jonny Brownlee ​ត្រូវ​បាន​បង​ប្រុស​បង្កើត​ Alistair Brownlee ​​ជួយ​គ្រា​រហូត​ដល់​ទី​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​ World Triathlon Series ​នៅ​ប្រទេស​ម៉ិកស៊ីកូ ​កាល​ពី​ព្រឹក​មិញ។

 

បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

Alistair Brownlee (ឆ្វេង) និង Jonny Brownlee (ស្តាំ)

 

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ​ជិត​ដល់​ទី Jonny វ័យ​២៦​ឆ្នាំ​ ​បាន​អស់​កម្លាំង​រក​ដួល​នឹង​ត្រូវ​​បាន​គេ​ជួយ​គ្រា​បន្តិច​ មុន​ពេល​បង​ប្រុស​របស់​គេ​ Alistair វ័យ​២៨​ឆ្នាំ​ ​ដែល​​រត់​មក​ពី​ក្រោយ​ ​ឃើញ​ប្អូន​ជួប​​សភាព​បែប​នោះ ក៏​ជួយ​គ្រា​ប្អូន​ និង​រត់​ទាំង​អស់​គ្នា​រហូត​ដល់​ទី ហើយ​​  Alistair ​ក៏​បាន​​​​រុញ​ប្អូន​ឲ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ខណៈ​ដែល​ខ្លួន​ឯង​យក​ត្រឹម​​ចំណាត់​ថ្នាក់​លេខ​៣។ ក្រោយ​ទៅ​ដល់​ទី Jonny ក៏​ដួល​សន្លប់​តែ​ម្ដង ប៉ុន្តែ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​យក​ទៅ​​មន្ទីរពេទ្យ​​​​ភ្លាមៗ។

 

Jonny ​គឺជា​ម្ចាស់​មេដាយ​​ប្រាក់​​អូឡាំពិក​នៅ​ទីក្រុង​ Rio 2016 ​​និង​ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ​អូឡាំពិក​ទីក្រុង​ឡុងដុង​កាល​ឆ្នាំ​២០១២។ ប៉ុន្តែ​​ ​World Triathlon Series ព្រឹក​មិញ​ រូប​គេ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ចាញ់​​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​ Henri Schoeman៕

 

បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

 

បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

 

បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

 

បង​ប្រុស​ ជួយ​គ្រា​​​​ប្អូន​​​រហូត​​បាន​លេខ​២ មុន​ពេល​សន្លប់

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ metro