សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​គ្រឿងចក្រ​ជីកដី​និង​ដឹក​ដី​គ្មាន​ច្បាប់​មេការ​ក្រុមហ៊ុន​មិន​សហការ បានត្រឹមតែ​ធ្វើ​កំណត់ហេតុ​សមត្ថកិច្ច​ចម្រុះ​ធ្វើ​អី​គេ​មិនកើត​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​ចម្រុះ និង​មន្ទីរ​ពាក់​ព​ន្ឋ័ មាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត និង​មន្ទីរ​សារ​ធា​រណៈការ​និង​ដឹក ជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ចុះ​ឃាត់​គ្រឿងចក្រ ជីកដី និង​រថយន្ត​ដឹក​ដី​ធំៗ​ជាច្រើន គ្រឿង ដែល​ធ្វើ​សកម្មភាព​ជីកដី​និង​ដឹក​ដី នៅ​ជើងភ្នំ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ប៉ុន្តែ​ធ្វើ​អី​ក្រុម​រថយន្ត​និង​គ្រឿងចក្រ​ខុសច្បាប់​មិនកើត​ឡើយ​។

cam03278

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល ខេត្ត និង​លោក គង់ ឃាង អនុប្រធាន​មន្ទីរ សាធារណៈការ​និង ដឹកជញ្ជូន​ខេត្ត​បានអោយដឹងថាៈ ក្រុម​គ្រឿងចក្រ​ជីកដី​គ្រួស​ក្រហម​នៅ​ជើងភ្នំ ខាងលើ គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​អ្វី​ទាំង អស់ និង​បាន​ប្រើ​រថយន្ត ក្រុម​វិស្វកម្ម​ធុន​ធ្ងន់​ដឹក​ដី​រាប់​សឹ​ប​តោន បំផ្លាញ​ផ្លូវ​ក្នុង​ខេត្ត ក្នុង​រយៈពេល​កន្លងទៅ ។​ដោយសារ តែ​ហេតុនេះហើយ ទើប ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត បញ្ជា​អោ​យស ម​ត្ថ​កិច្ច​ចម្រុះ និង​មន្ទីរ​ពាក់ ព​ន្ឋ័ ចុះមក​ធ្វើ​ការឃាត់​គ្រឿងចក្រ​ខាងលើ ដើម្បី​រក​លិខិតស្នាម ។​

cam03300

​ប៉ុន្តែ​អ្វីដែល​ធ្វើអោយ​មន្ត្រី​ចម្រុះ​ឈឺក្បាល នោះ គឺ​មេការ គ្រឿងចក្រ និង​អ្នកបើករថយន្ត​ដឹក​ដី​ទាំងនោះ​មិន​សហការ​ជាមួយ សមត្ថកិច្ច​ចំរុះ​និង​មន្ត្រី​ជំនាញ​ឡើយ ដោយ​មេការ​បាន​គេចខ្លួនបាត់​មិន​ព្រម​មកជួប​សមត្ថកិច្ច​ជំនាញ​ឡើយ ។​ចំណែក​អ្នកបើកបរ​រថយន្ត​ទាំងនោះ​មិន​ព្រម​បើករថយន្ត​មកកាន់​មន្ទីរជំនាញ​ទេ ដើម្បី​ធ្វើ​កំណត់ហេតុ ដោយ​ពួកគេ​បាន​ប្រាប់​សមត្ថកិច្ច​ថាៈ សោរ​រថយន្ត​ត្រូវបាន​មេ ការយក​ទៅតាម​ខ្លួន​អ ស់បាត់​ហើយ ។

cam03279

ដោយសារតែ​មិន​សហការ​បែបនេះ សមត្ថកិច្ច បានធ្វើ​កំណត់ហេតុ ប្រគល់អោយ ក្រុម​អ្នក​បើ​រថយន្ត​ទាំងនោះ ដើម្បីអោយ​មេការ ឬ​ក្រុមហ៊ុន ចូលខ្លួន​មក​ធ្វើ​ច្បាប់ អោយបាន​ត្រឹមត្រូវ និង​បាន​ហាម​មិន​អោយធ្វើ​អា​ជីរ​កម្ម​ជីកដី និង​ដឹក​ដី​ជា​បន្តទៀត បើ​ហ៊ាន​ដឹកជញ្ជូន នឹងត្រូវ​ចាប់​ឃាត់​ក្នុងករណី​ជាក់ស្តែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​៕ ( រិទ្ធិជ័យ )

cam03291