ប្រជាពលរដ្ឋ​៤​គ្រួសារ​ចោទ​មេឃុំ​អណ្តូង​ស្នាយ​មិនអោយ​ពួកគាត់​ធ្វើ​ផ្លូវ​ចូល​ផ្ទះ​ពួកគាត់ស្នើសុំ​លោក​អភិបាលស្រុក​និង​ខេត្ត​ជួយ​ដោះស្រាយ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ៤គ្រួសារ មានសមាជិកជាង២០នាក់ រស់នៅ ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នា យ ស្រុករលាប្អៀរ បាននិយាយនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា អំពីផលលំបាករបស់ពួកគាត់ ដែលពុំមានផ្លូវដើរល្អចូលលំនៅដ្ឋាន ពួកគាត់ដោយចោទលោក មេឃុំអណ្តូងស្នាយថាៈ មិនអោយពួកគាត់ធ្វើផ្លូវចូលផ្ទះ ព្រោះតែកាលណាធ្វើផ្លូវត្រូវចាល់ទឹកលិចស្រែរបស់ លោកមេឃុំ ដោយហេតុនេះហើយ ទើបពួកគាត់សូមអំពាវនាវ ដល់អាជ្ញាធរខេត្ត សូមមេត្តាដោះស្រាយជួយធ្វើផ្លូវអោយពួកគាត់ ដើរបានស្រួលផង ។

ប្រជាពលរដ្ឋខាងលើនេះបានបញ្ជាក់ថាៈ ដីលំនៅដ្ឋាន ពួកគាត់ទាំង៤គ្រួសារ មានសមាជិកសរុប ២៤ នាក់ គ្មានផ្លូវដើរចូលបានស្រូលនោះទេ គឺដើរតាមផ្លូវរទេះ ពេលខែវស្សាទឹកលិចគ្មានផ្លូវដើរទេ ពួកគាត់បាន ចោទលោក មេឃុំ អណ្តូងស្នាយថាៈ មិនអនុញ្ញាត្តិអោយពួកលើកផ្លូវឡើយ ទោះពួកគាត់ថាៈ នឹងដាក់លូ យ៉ាងណាក្តី ហេតុនេះហើយពួកគាត់សំណូមពរដល់អាជ្ញាធរខេត្ត សូមមេត្តាជួយ ធ្វើផ្លូវចូលភូមិគាត់ផង និង ហើយអោយ ពួកគាត់សុំធ្វើផ្លូវដោយខ្លួនឯងក៏បាន ។

dsc04932

ពួកគាត់បានបញ្ជាក់អោយដឹងទៀត ថាៈផ្លួវដែលនឹងត្រូវធ្វើអាចមានចំនួន២ច្រក គឺទី១ពីត្បូងមកជើង មានប្រវែងប្រមាណជាង៧០ម៉ែត្រ និងច្រកទី២ ពីកើតមកលិច មានប្រវែងជាង៧០ម៉ែត្រដូចគ្នា ។ ពួកគាត់ថាៈ ទាំងពីរច្រកនេះ ទោះថាៈ អាជ្ញាធរឃុំ ស្រុក អោយពួកគាត់ធ្វើមួយណាក៍បានដែរអោយតែមានផ្លូវចូលផ្ទះបានស្រួល ។ សព្វថ្ងៃនេះបើមានរវល់ ដូចជាមង្គលការ ឬបុណ្យទានផ្សេងៗក្តី គឺមិនអាចរថយន្តចូលដល់ផ្ទះគាត់ឡើយ ។ ពួកគាត់បន្ថែមថាៈ ប៉ុន្មានថ្ងៃ មុននេះ លោកមេឃុំ បានយកគោយន្ត មកភ្ជួរធ្វើប្រឡាយទឹកតាមផ្លូវពីត្បូងទៅជើង ដើម្បីរំដោះទឹកចេញពីក្នុងស្រែគាត់ ស្រាប់តែយប់ឡើងកូនគាត់មិនដឹង គេជីកប្រឡា យ ក៏បានជិៈម៉ូតូធ្លាក់ស្ទើរបាក់ ក ពេលប្រាប់លោកមេឃុំគាត់ថាៈបាក់កបាក់ទៅជិៈមិនមើល ។

dsc04938

ទាក់ទងនិខាងលើ លោក សុខ យ៉ាន មេឃុំអណ្តូងស្នាយ បានលើកឡើងថាៈ លោក ពិតជាបានហាមមិនអោយពួកគាត់ធ្វើផ្លូវ ពីជើងទៅត្បូងមែន ព្រោះបើធ្វើ ត្រូវដាក់លូ តាមបណ្តោយផ្លូវ មិនមែន ដាក់ទទឹងផ្លូវទេ ហើយបើដាក់បណ្តោយផ្លូវ គ្រោះថ្នាក់ណាស់ បើរថយន្តបើកជាន់បាក់បែកផុង គ្រោះថ្នាក់ ដល់មនុស្សអ្នកណាកជាអ្នកទទួលខុសត្រូវ ។ លោកបញ្ជាក់ថាៈ បើធ្វើផ្លូវពីកើតមកលិច ធ្វើចុះលោក មិនឃាត់ទេ ព្រោះក៏មានប្រជាពលរដ្ឋ ២-៣ គ្រួសារផ្សេងទៀត ក៍ត្រូវការផ្លូវនេះដែរ តែពេលធ្វើសុំដាកលូ់កាត់ផ្លូវមួយកន្លែងអោយផងព្រោះដើម្បីរំដោះទឹក ។

img_5501

ប្រជាពលរដ្ឋ ទាំង៤គ្រួសារបានអោយដឹងថាៈ នេះកុំបានអ្នកកាសែត ទូរសព្ទ័ទៅសួរ កុំអីលោកមេឃុំមិនអោយពួកគាត់ធ្វើផ្លូវនឹងទៀត ។ ពួកគាត់អរគុណក្រុមអ្នកាសែតដែលបានជួយសម្រួលជាមួយមេឃុំ អោយពួកគាត់បានធ្វើផ្លូវ ចូលទៅកាន់ភូមិដ្ឋានពួកគាត់បាន ៕ ( រិទ្ធិជ័យ )