ស្ងាត់ៗ Weir និង Bella រួមតុអាហារជាមួយគ្នា នៅឯឆ្នេរសមុទ្រផាទីយ៉ា!

ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែង ល្បីប្រចាំបុស្តិ៍លេខ ៧ ថៃ លោក Wier Sokullawat បានបង្ហោះនូវរូបថតមួយសន្លឹក ព្រមទាំងសរសេរនូវពាក្យពេចន៍មួយចំនួន ដែលបានធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយមានការភ្ញាក់ផ្អើលជាខ្លាំង ។

ជាការពិតណាស់ បើសង្កេតមើលទៅកាន់ រូបថតមួយសន្លឹកនោះ គឺយើងអាចដឹងបានថា គឺជាការញុំាអាហារពេលល្ងាចបែបជួបជុំជាមួយមិត្តភក្តិធម្មតាៗតែប៉ុណ្ណោះ ប៉ុន្តែបើយើងមើលឲ្យច្បាស់ទៅ គឺតាមពិតវាមិនមែនបែបនោះទាំងស្រុងនោះទេ។ ពីព្រោះថា នៅក្នុងនោះយើងឃើញមានវត្តមានមនុស្សពិសេសម្នាក់ ដែលអ្នកគាំទ្រជាច្រើនកំពុងតែសង្ស័យថា នាងគឺជាមិត្តស្រីរបស់លោកWier នោះ គឺនាង Bella ជាតារាសម្តែងប្រចាំបុស្តិ៍លេខ៣ថៃ នាងក៏បានរួមតុអាហារជាមួយគ្នាផងដែរ។ 

គួរឲ្យដឹងថា តាមរយៈរូបថតមួយសន្លឹកដែលលោក Wier បានបង្ហោះនៅលើបណ្តាញសង្គម អ៊ិនស្តាក្រោមផ្ទាល់ខ្លួនរបស់លោកនោះ គឺមានន័យ លោកពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្តមែនទែន ដែលលោកបាន ជួបជាមួយនឹងនាងBella Ranee ព្រមទាំងមិត្តភក្តិរបស់នាង នៅឯឆ្នេរសមុត្រផាទីយ៉ាបែបនេះ បន្ថែមពីនេះពួកគេក៏បានរួមតុអាហារជាមួយនឹងគ្នាទៀតផង។

គូសបញ្ជាក់ថា ខណៈដែលលោកWier បានបង្ហោះរូបភាពទាំងនេះ នៅលើបណ្តាញសង្គមIG រួចមក ក៏មានអ្នកគាំទ្រមួយចំនួនក៏បានចូលទៅបញ្ចេញមតិ ដោយហៅពួកគេថាជាសង្សារនឹងគ្នាថែមទៀតផង ប៉ុន្តែមិនថាយ៉ាងណា លោកក៏បានប្រកែកថា មិនមែនបែបនោះទេ ពួកគេគ្រាន់តែជាមិត្ត រួមអាជីពជាមួយគ្នាតែប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload