ទីបំផុតនាង Pat Napapa និងគូស្នេហ៍ដឹកដៃគ្នា មកប្រកាសថា គ្រោងនឹងធ្វើពិធីរៀបមង្គលការឆាប់ៗ ក្រោយនាងមានផ្ទៃពោះ៤ខែទៅហើយ!

ថៃ៖ បន្ទាប់ពីមានការបង្ហាញខ្លួនជាសារធារណៈ នៅចំពោះមុខអ្នកសារព័ត៌មាន ជាច្រើននាក់នៅថ្ងៃនេះ តារាសម្តែងស្រីដ៏ស្រស់ប្រិមប្រិយ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងប្រចាំនៅប្រទេសថៃ គឺនាង Pat Napapa បាននិយាយដោយឥតលាក់បាំងថា ខ្លួន និង មិត្តប្រុសបានសម្រេចចិត្តថា នឹងមានគម្រោងដឹកដៃគ្នាចូលរោងការក្នុងពេលដ៏ខ្លី ឆាប់ៗខាងមុខនេះ បន្ទាប់ពីមានបែកធ្លាយដំណឹងថា នាងកំពុងតែពរពោះកូនប្រុស ម្នាក់អស់រយៈពេល៤ខែមកហើយ។

សម្រាប់ការប្រកាសដំណឹងជាសាធារណៈយ៉ាងឱឡារឹកនេះ ត្រូវបានលោក Benz ដែលជាគូស្នេហ៍របស់នាង Pat Napapa បានប្រាប់ថា លោកបានលុតចង្គង់សុំនាង រៀបការនៅទីលានប្រណាំងមូ៉តូរួចម្តងហើយ និងក៏មានគម្រោង បំណងចង់រៀបការ តាំងពីយូរមកហើយ តែដោយសារតែមានបញ្ហានៅក្នុង ក្រុមគ្រួសារបន្តិចបន្ទួច ក៏ទុករឿងនេះនៅមួយឡែកសិន រង់ចាំឱកាសល្អមកដល់ ទើបរៀបចំចាត់ចែងពិធីតាមក្រោយ។

ចំណែកឯនាង Pat Napapa ក៏បានថ្លែងប្រាប់អ្នកគាំទ្រឱ្យបានដឹងផងដែរថា នាងគ្មានបំណងលាក់បាំងរឿងមានផ្ទៃពោះអ្វីទេ តែដោយសារមានភារកិច្ច ជាប់រវល់ជាមួយនឹងកាងារថតសម្តែងនានាជាច្រើន និងម្យ៉ាងទៀត ព្រោះដោយសារ តែនាងគ្មានអាការៈចាញ់កូនផង ទើបបណ្តាលឱ្យនាងដឹងថាមានផ្ទៃពោះយឺតយ៉ាវបន្តិច។ ប៉ុន្តែពេលនេះនាងបានទៅពិនិត្យសុខភាពរួចរាល់ហើយ និងដឹងថាកូន នៅក្នុងផ្ទៃគឺជាកូនប្រុស ហើយមានសុខភាពល្អធម្មតាទេ ឯនាងវិញក៏បានឡើងទម្ងន់ខ្លួនរហូតដល់ទៅ៣គីឡូក្រាមឯណោះ។

ក្រៅពីនេះនាងក៏បានប្រាប់ឱ្យដឹងទៀតដែរថា នាងគ្មានគម្រោងរៀបការអ្វីធំដុំនោះទេ គឺគ្រាន់តែចង់មានក្រុមគ្រួសារដ៏កក់ក្តៅមួយ ឯរឿងអាពាហ៍ពិពាហ៍គឺមិនមែនជាការ សំខាន់ចាំបាច់អ្វីណាស់ណាឡើយ ហើយបើនាងគ្មានផ្ធៃពោះក៏ប្រហែលជានឹង មិនរៀបការផង។ យ៉ាងណាទោះជាមានការថ្លែងរៀបរាប់បែបនេះក្តី ក៏តារាស្រីរូបនេះ នៅតែមានការរិះគន់ពីសំណាក់អ្នកមិនពេញចិត្តនាងមួយចំនួនផងដែរថា ទាល់តែមានកូនមានចៅទើបគិតគូរបបួលគ្នាចូលរោងការ។

ប៉ុន្តែក៏មានអ្នកគាំទ្រនាងផ្កាប់មុខមួយចំនួនទៀតបាន ចូលរួមអបអរសាទរជាមួយនឹង ដំណឹងនេះ និងរង់ចាំមើលទិដ្ឋភាពទាំងមូលនៃពិធីរៀបមង្គលការរបស់អ្នកទាំងពីរថា តើមានអ្វីប្លែកអស្ចារ្យដូចតារាៗគូមុនៗដែរឬយ៉ាងណាខ្លះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload