Chelsea សម្លឹងរកការស្តារមុខមាត់ពេលជើងខ្លាំង Leicester នៅរាត្រីថ្ងៃអង្គារ

ក្រុងឡុងដ៍៖ ក្រុម Chelsea របស់លោក Antonio Conte នឹងសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់នៅកីឡដ្ឋាន King Power ដើម្បីជួបជាមួយនឹងជើងខ្លាំង Leicester City ដែលជាម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League ក្នុងការប្រកួតដណ្តើមពាន League Cup នៅរាត្រីថ្ងៃអង្គារនេះ។

leicester-city-v-chelsea

Leicester នឹងឈានទៅកាន់ការប្រកួតនេះ ទាំងការជឿជាក់ ក្រោយពីបានកត់ត្រាជ័យជម្នះ ៣-០ លើក្រុម Club Brugge និង Burnley ខណៈដែលក្រុម Chelsea បានរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃសុក្រ។ ស្របពេលជាមួយគ្នានេះ ក្រុម Liverpool ដែលជាម្ចាស់ជើងឯករងកាលពីរដូវកាលមុន នឹងចាប់ផ្តើមប្រមាញ់រកការដណ្តើមពាន League Cup ជាលើកទី៩របស់ខ្លួននៅលើទឹកដីក្រុម Derby County របស់ក្របខ័ណ្ឌ Championship ខណៈដែល Arsenal ដែលបានឈ្នះ ៤-១ នៅលើទឹកដីក្រុម Hull City កាលពីថ្ងៃសៅរ៍នេះ នឹងសម្លឹងរកជ័យជម្នះបន្តទៀតនៅពេលធ្វើដំណើរទៅកាន់ទឹកដីក្រុម Nottingham Forest៕

កម្មវិធីប្រកួតថ្ងៃអង្គារ

Bournemouth v Preston – 1:45 ទៀបភ្លឺ
Brighton v Reading – 1:45 ទៀបភ្លឺ
Derby v Liverpool – 1:45 ទៀបភ្លឺ
Everton v Norwich – 1:45 ទៀបភ្លឺ
Leeds v Blackburn – 1:45 ទៀបភ្លឺ
Leicester v Chelsea – 1:45 ទៀបភ្លឺ
Newcastle v Wolves – 1:45 ទៀបភ្លឺ
Nottingham v Arsenal – 1:45 ទៀបភ្លឺ

The post Chelsea សម្លឹងរកការស្តារមុខមាត់ពេលជើងខ្លាំង Leicester នៅរាត្រីថ្ងៃអង្គារ appeared first on CamboSport.