បុរសម្នាក់ឆ្លៀតសុំមិត្តស្រីរៀបការ ក្នុងពិធីមង្គលការមិត្តភក្ដិ! (មានវីដេអូ)

6 Videos


ស្របពេលដែលបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើន មនុស្សម្នាគ្រប់រូបបានបង្កើតនូវអ្វីដែលថ្មី ហើយប្លែក ដើម្បីទាក់ទាញអារម្មណ៍មហាជន ហើយបច្ចុប្បន្ននេះ ការសុំមិត្តស្រី ឬមនុស្សដែលខ្លួនស្រឡាញ់រៀបការ ក៏មានភាពប្លែកៗទៅតាមនោះដែរ។

បុរសម្នាក់ឆ្លៀតសុំមិត្តស្រីរៀបការ ក្នុងពិធីមង្គលការមិត្តភក្ដិ! (មានវីដេអូ)

ជាក់ស្ដែងថ្មីៗនេះ មានវីដេអូមួយបានបង្ហាញពីបុរសម្នាក់ សុំមិត្តស្រីជាទីស្រឡាញ់របស់ខ្លួនរៀបការ ដោយប្រើស្ទីលប្លែកពីសព្វមួយដង ឬក៏យើងអាចនិយាយបានថា ជាវីធីដែលយើងកម្របានឃើញពីមុនមក។

បុរសម្នាក់ឆ្លៀតសុំមិត្តស្រីរៀបការ ក្នុងពិធីមង្គលការមិត្តភក្ដិ! (មានវីដេអូ)

រឿងដែលពិសេស និងមានភាពខុសប្លែកពីអ្វីដែលយើងធ្លាប់តែឃើញយុវវ័យមួយចំនួនសុំមិត្តស្រីរៀបការពីមុនមកនោះគឺ បុរសម្នាក់នេះ បានយកបាច់ផ្ដាកូនកំលោះ និងកូនក្រមុំដែលគេតែងតែបោះឱ្យអ្នកចូលរួមពិធី មកសុំមិត្តស្រីខ្លួនឯងរៀបការ នៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងពិធីសិរីមង្គលមួយនេះ។

បុរសម្នាក់ឆ្លៀតសុំមិត្តស្រីរៀបការ ក្នុងពិធីមង្គលការមិត្តភក្ដិ! (មានវីដេអូ)

សេចក្ដីរំភើប លាយឡំជាមួយនឹងទឹកភ្នែកដែលចេញពីការស្រឡាញ់នៅពេលដែលមិត្តប្រុសពាក់ចិញ្ចៀនឱ្យនាង បានធ្វើឱ្យនាងយល់ព្រមទាំងអួលដើមក និងបានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធី ទះដៃអបអរសាទរឱ្យអ្នកទាំងពីរគ្រប់ៗគ្នា៕ BeBe

បុរសម្នាក់ឆ្លៀតសុំមិត្តស្រីរៀបការ ក្នុងពិធីមង្គលការមិត្តភក្ដិ! (មានវីដេអូ)