សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

6 Videos


ថ្មីៗនេះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេបានឃើញកញ្ញា សុខ ពិសី បានបង្ហោះសារ បង្ហាញពីការអាក់អន់ចិត្តចំពោះតារាចម្រៀងស្រីចាស់វស្សាក្នុងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា ដែលបញ្ចេញចរិតអឿ,ចរិតច្រណែនក្នុងកម្មវិធីពេញចិត្តអត់?កាលពីថ្ងៃទី១៧កញ្ញា២០១៦កន្លងទៅ។

សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

កញ្ញា សុខ ពិសី បានបង្ហោះវីដេអូមួយមានរយៈពេលប្រមាណ៤០នាទីដោយបានរៀបរាប់អំពី កញ្ញា លី អ៊ីវ៉ាធីណា បានលេចចេញនូវចរិតហ្ស៊ីននៅក្នុងកម្មវិធី «ពេញចិត្តអត់?» របស់ស្ថានីយ៍ ទូរទស្សន៍ MYTV។

សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

កញ្ញា សុខ ពិសី និយាយថា កញ្ញា លី អ៊ីវ៉ាធីណា ដែលបានធ្វើជាគណកម្មាការនៃ កម្មវិធីនោះ បានបង្ហាញចរិតហាក់ដូចឈ្នានិសធ្វើឲ្យនាងមានការរំភើបតក់ស្លុតពេលឃើញចរិតហ្ស៊ីនរបស់លី អ៊ីវ៉ាធីណា។

សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

កាយវិការហាក់ដូចជាឈ្នានីសត្រូវបានបញ្ចេញនៅពេល លី អ៊ីវ៉ាធីណា កំពុងផ្តល់យោបល់ទៅ កាន់បេក្ខនារីម្នាក់។ កញ្ញា សុខពិសី បានបង្ហាញឃ្លីបវីដេអូសកម្មភាពរបស់ លី អ៊ីវ៉ាធីណាដែលកំពុង សំឡក់ថាជួយមើលតើជាចរិតហ្ស៊ីនឬភ្លេចខ្លួន?ដូចជាតួឈ្ននិស,ច្រណែនបន្តិច…សម្រាប់នាងគឺធ្វើមិនដូចទេព្រោះនាងពេលខ្លះក៏ស្ងៀមស្ងាត់និងពេលខ្លះក៏លេងសើចច្រើនបន្តិច។ នាងបញ្ចេញយោបល់ផ្ទាល់ខ្លួនថាកម្មវិធីនោះគេចង់ដឹងថាតើបេក្ខជនបេក្ខនារីច្រៀងដូចឬមិន ដូចមិនមែនឲ្យវាយតម្លៃពីរឿងពិរោះឬមិនពិរោះជាងម្ចាស់ដើមនោះទេ។ជាគណកម្មាការមិនគួរជាន់ ពន្លិចគេទេសំខាន់គឺត្រូវចេះអប់រំឬផ្តល់មតិទើបត្រឹមត្រូវ។ចម្លែកអ្វីតែលី អ៊ីវ៉ាធីណា ដែលធ្វើចាកប្រធាន បទ ខុសពីអ្នកសិល្បៈឯទៀតគួរតែចូលកម្មវិធីរិះគន់តារាវិញ។

សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

កញ្ញា សុខ ពិសី គឺជាតារាចម្រៀងម្នាក់ ដែលកម្ររិះគន់ និងឈ្លោះទាស់ទែងជាមួយនឹងតារា ក្នុងសិល្បៈដូចគ្នាណាស់ គឺទើបតែពេលនេះទេ នាងបានបង្ហោះ វីដេអូជាសារធាណៈ ប្រតិកម្មទៅលើ កញ្ញា លី អ៊ីវ៉ាធីណា យ៉ាងដូច្នេះ។

សុខ ពិសី ផ្ទុះកំហឹងជាមួយ លី អ៊ីវ៉ាធីណា (មានវីដេអូ)

ចង់ដឹងថាតើ សុខ ពិសី មានប្រតិកម្មយ៉ាងណាជាមួយ លី អ៊ីវ៉ាធីណា សូមនាំគ្នាតាមដាននិង ស្តាប់ ឃ្លីបវីដេអូ នៅខាងក្រោមដូចតទៅ៕ ដេវីត