មន្រ្តីគយចិនរឹបអូសទូរស័ព្ទ iPhone 7 រត់ពន្ធ ៤០០ គ្រឿង នៅថ្ងៃចរាចរលើទីផ្សារដំបូង

ខណៈពេលបច្ចុប្បន្ននេះ មនុស្សក្នុងពិភពលោកកំពុងតែជ្រួលជ្រើមស្រវ៉ាទិញ iPhone 7 ដែលជាផលិតផលចុងក្រោយបង្អស់បស់ក្រុមហ៊ុន Apple នោះ ហើយស្របពេលនេះផងដែរ ពួកអ្នករកស៊ីខុសច្បាប់ក៏កំពុងព្យាយាមរត់ពន្ធ iPhone 7 ដែលត្រូវបានចាប់បានយ៉ាងតិច ៤០០ គ្រឿង ឆ្លងកាត់ព្រំដែននៃប្រទេសចិន ។

យោងតាម People’s Daily ពួកមន្ត្រីគយក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន បានចាប់ឃាត់ខ្លួនមនុស្សជាង ៦០ នាក់ ដែលព្យាយាមរត់ពន្ធ smartphone ថ្មីបំផុតរបស់ក្រុមហ៊ុន Apple ឆ្លងកាត់ព្រំដែនពីហុងកុង កាលពីថ្ងៃសុក្រ, បន្ទាប់ពីទូរស័ព្ទស៊េរីថ្មីនេះទើបត្រូវបានបញ្ចេញជាសាធារណៈ ។ ឧបករណ៍អេឡិចត្រូនិច និងជាពិសេស iPhone តែងត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់នៅចិនដីគោក ជាងនៅក្នុងហុងកុង ។

កាលពីវេលាម៉ោង ១ រសៀល ថ្ងៃសុក្រ កន្លងទៅនេះ ពួកមន្ត្រីគយបានឆែកឆេររកឃើញទូរស័ព្ទចំនួន ៥ គ្រឿង ត្រូវបានលាក់ទុកនៅក្នុងខ្លួនបុរសម្នាក់ ។ ហើយក្រោយមក ក្រុមរត់ពន្ធ ១០ ត្រូវបានរកឃើញលាក់ទូរស័ព្ទ iPhone 7 ចំនួន ៤៤ គ្រឿង ដោយបិទរុំជុំវិញចង្កេះ និងជើងរបស់ពួកគេ ៕


Related Posts