ឱកាស​ឈ្នះ​សំបុត្រ​យន្ត​ហោះ​ទៅ​បាងកក​ពី «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦»

ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ទី ៣០ កញ្ញា កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» នឹង​ផ្តល់​ជូន​រង្វាន់​ពិសេស​ផ្សេង​ទៀត​ទៅ​ដល់​ប្រិយមិត្ត James & Bella នោះ​គឺ​សំបុត្រ​យន្តហោះ​ទៅ​មក​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​បាងកក ចំនួន ២ សន្លឹក។

 

ដើម្បី​ឈ្នះ​រង្វាន់​ពិសេស​នេះ ប្រិយមិត្ត​ត្រូវ​ថត​រូប Selfie ជាមួយ​នឹង​ឡូហ្គោ​វេទិកា​តារា​ថៃ​ប្រចាំ PNN 2016 ដែល​នឹង​លេច​ឡើង​នៅ​អំឡុង​ពេល​ផ្សាយ​រឿង​ភាគ​ថៃ​ពេល​ថ្ងៃ​ត្រង់​របស់​ភីអិនអិន «វិមាន​មេខលា» ដែល​មាន​ចាក់​បញ្ចាំង​ជូន​នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់។ រួច​ប្រិយមិត្ត​ត្រូវ​ផុស​រូប Selfie របស់​ខ្លួន​នៅ​ក្នុង Event Page «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» (www.facebook.com/events/640935126081911/ )។ រូប Selfie ដែល​មាន​ចំនួន Like, comments & Share ច្រើន​ជាង​គេ​ នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​សំបុត្រ​យន្តហោះ​ពីរ​សន្លឹក​នេះ។ លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៤ តុលា ២០១៦។

 

ឱកាស​ឈ្នះ​សំបុត្រ​យន្ត​ហោះ​ទៅ​បាងកក​ពី «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦»

 

នៅ​សល់​រយៈ​ពេល​តែ​៣​អាទិត្យ​ទៀត​ប៉ុណ្ណោះ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ឈ្មោះ​ថា «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» ដោយ​មាន​ការ​ចូលរួម​ពី​លោក James Jirayu និង​កញ្ញា Bella Ranee ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៩ តុលា នៅ​ផ្សារ​ទំនើប​អ៊ីអន រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ១២ :៣០ ថ្ងៃត្រង់ រហូត​ដល់​ម៉ោង ៣ រសៀល។

 

ពាក់ព័ន្ធ​នឹង​ដំណើរ​មក​ដល់​របស់​កំពូល​តារា​ទាំង​ពីរ​នេះ​ដែរ PNN បាន​រៀបចំ​កម្មវិធី​ផ្សង​សំណាង​ពិសេសៗ​មួយ​ចំនួន​សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​តារា​ថៃ​ទាំង​ពីរ​ដួង​នេះ ក្នុង​ការ​ទទួល​បាន​សំបុត្រ VIP ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» អាវ​យឺត និង​មួក​ដ៏​ស្រស់​ស្អាត ព្រម​ជាមួយ​នឹង​រូបថត​ដែល​មាន​ចុះ​ហត្ថលេខា​ផ្ទាល់​ពី James & Bella។

 

កម្មវិធី​ផ្សង​សំណាង​បាន​ចាប់ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា រហូត​ដល់​ចុង​ខែ​កញ្ញា នេះ នៅ​តាម​កម្មវិធី​ផ្សាយ​មួយ​ចំនួន​របស់​ភីអិនអិន ដូចជា កម្មវិធី​សន្ទនា​ពេល​ព្រឹក, កម្មវិធី​ព័ត៌មាន​កម្ពុជា​ល្ងាច​នេះ, កម្មវិធី​ព័ត៌មាន​ជីវិត និង​កម្សាន្ត, កម្មវិធី​ស៊ី​អារម្មណ៍ និង​កម្មវិធី​ប្រគំ​តន្ត្រី​សូភើ​សាន់ដេ។ មក​ដល់​ពេល​នេះ PNN បាន​ផ្តល់​ជូន​សំបុត្រ VIP ជា​ច្រើន​សន្លឹក​រួច​ហើយ​ទៅ​ដល់​ប្រិយមិត្ត​របស់ James & Bella។ សំបុត្រ​ជា​ច្រើន​ទៀត​នឹង​បន្ត​ផ្តល់​ជូន​អ្នក​ដែល​ចូលរួម​ផ្សង​សំណាង​ពី​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» ដោយ​តាម​ដាន​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន ដូចជា៖ www.facebook.com/PNNTVCambodia , www.facebook.com/PNNDramaFanClub , www.facebook.com/PNNEntertainmentNews ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម