“ផ្លូវ​ទៅ​ស្រុក” ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា

ព្រឹក​ស្អែក​នេះ ក្រុមការងារ “ផ្លូវ​ទៅ​ស្រុក” នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តតាកែវ ទី​កំណើត​ ពិធីករ​ពូកែ​វោហារ​សព្ទ​ចាក់​ទឹក​មិន​លិច លោក ដួង សុខគា។

 

មុន​ពេល​ចូល​បម្រើ​ការងារ​នៅ CTN លោក ដួង សុខគា ធ្លាប់​សម្របសម្រួល​កម្មវិធី​វិទ្យុ FM ១០២ ជា​អ្នក​កាសែត និង ជា​អ្នក​រត់​ម៉ូតូឌុប។

 

 

“ផ្លូវ​ទៅ​ស្រុក” ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា

 

 

លោក ដួង សុខគា មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃខ្ជាយ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ហើយ​សុខគា ជា​កូន​ទី ៥ ក្នុង​ចំណោម​បងប្អូន ប្រុស-ស្រី ៥នាក់ តែ​ក្នុង​ចំណោម​នោះ ​មិន​មាន​អ្នក​ជា​អ្នក​សិល្បៈ​ដូច​រូប​លោក​ឡើយ។ ឪពុក​របស់​លោក ដួង សុខគា ឈ្មោះ ដួង​អ៊ាន (ស្លាប់) និង ម្ដាយ​ឈ្មោះ អ៊ូច ម៉េត អាយុ​ជាង ៦០ឆ្នាំ។

 

ចង់​ដឹង​ថា លោក ដួង សុខគា មាន​រឿងរ៉ាវ​អ្វី​ខ្លះ​កាល​ពី​នៅ​ក្មេង​នា​ស្រុក​កំណើត?

 

បើ​ចង់​ដឹង​រឿង​រ៉ាវ​ទាំង​នេះ សូម​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​អ្នក​ស្រឡាញ់​សិល្បៈ​បុរាណ​រូប​នេះ បាន​រំលឹក​រឿង​រ៉ាវ​ កាល​ពី​នៅ​ក្មេង​ៗ តាមរយៈ​គម្រោង​ “ផ្លូវ​ទៅ​ស្រុក” ដូច​ខាង​ក្រោម​នេះ៖

 

ចង់​ដឹង​រឿងរ៉ាង​ច្រើន​ទៀត​នៅ​ខេត្ត​តាកែវ កុំភ្លេច​តាម​ដាន​ព័ត៌មាន​របស់​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក”។ ស្អែក​នេះ ផ្លូវ​ទៅ​ស្រុក​នឹង​ទៅ​ខេត្ត​តាកែវ​ហើយ។ ដូច្នេះ​បើ​ចង់​ផ្ដល់​ព័ត៌មាន​ឲ្យ​ក្រុម​ការងារ​ទៅ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ខេត្ត​របស់​អ្នក​កុំភ្លេច​ទាក់ទង​លេខ​ទូរសព្ទ​ពីរ​ខ្សែ​​ខាង​ក្រោម​នេះ

 

-010 702 777
-015 373 673

 

សូមចុចអាន៖ Sabay ត្រៀម​ផ្ដល់​ដំណឹង​សម្បូរ​បែប​ ទូទាំង​ប្រទេស​តាម​រយៈ “ផ្លូវ​ទៅ​ស្រុក”

សូមចុចអាន៖ តោះ! ស្ដាប់​តារា និង កីឡាករ​ល្បីៗ និយាយ​ពី​ភាព​អស្ចារ្យ​ស្រុក​កំណើត​របស់​ខ្លួន​

សូមចុចអាន៖ ចង់​ដឹង​អត់​ថា “ផ្លូវ​ទៅ​ស្រុក” នឹង​ចាប់​ផ្ដើម​ខេត្ត​ណា​មុន​គេ?

 

ដោយ៖ Sabay