លេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

លេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

​កាលពី​ដើមខែ​នេះ​ រូបភាព​ជា​ច្រើន​របស់​ទូរស័ព្ទ​បត់​ស៊េរី​ថ្មី​ Samsung​ Folder​ 2​ ត្រូវ​បាន​បែកធ្លាយ​រូបរាង​ជា​ច្រើន​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​វា​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ថែម​ទៀត​។​ ពេល​នេះ​ រូបភាព​ជា​ច្រើន​សន្លឹក​របស់​វា​ដែល​គេ​ដឹង​ថា​ជា​ SM-W2017​ ដែល​មាន​លេខ​កូដ​ Veyron​។​
​ទូរស័ព្ទ​បត់​នេះ​មាន​អេ​ក្រង់​ទំហំ​ 4.2​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1080​ x​ 1920​ ភិ​ច​សែ​ល​ដែល​បំពាក់​នូវ​ CPU​ ប្រភេទ​ Snapdragon​ 820​ Quad-Core​ និង​ GPU​ Adreno​ 530​ ។​ វា​មាន​រ៉េ​ម​ទំហំ​ 4GB​ និង​ម៉េ​មូ​រី​ម៉ាស៊ីន​ទំហំ​ 64GB​ ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ជំនួយ​ដោយ​ភ្លើង​ PDAF​ Laser​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ការ​ថតរូប​ Selfies​ និង​ការ​ប្រើប្រាស់​វី​ដេ​អូ​ខ​ល​ផង​ដែរ​។​ ថាមពល​ថ្ម​របស់​វា​វិញ​គឺ​ខ្លាំង​ទំហំ​ 2000mAh​ ។​ ទូរស័ព្ទ​ Veyron​ នេះ​ថែម​ទាំង​ប្រើប្រាស់​នូវ​ផត​ USB​ Type-C​ ហើយ​ថែម​ទាំង​ទ្រទ្រង់​ការ​ប្រើប្រាស់​ Samsung​ Pay​ ហើយ​ក្រុមហ៊ុន​ Samsung​ ក៏​ដាក់​បញ្ចូល​នូវ​បច្ចេកវិទ្យា​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​សម្រាប់​អ្នកផង​ដែរ​។​

Iលេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

ប្រសិនបើ​លោក​អ្នក​កំពុង​តែ​ស្វែងរក​នូវ​ទូរស័ព្ទ​ដែល​អាច​បត់​បាន​ដូច​សម័យកាល​ដ៏​ពេញ​និយម​កាលពី​ពេល​មុន​នោះ​ អ្នក​អាច​ជ្រើស​យក​ទូរស័ព្ទ​ SM-W2017​ ដែល​មាន​រូបរាង​ស្រស់​ស្អាត​ និង​បំពាក់​នូវ​បច្ចេកវិទ្យា​អស្ចារ្យ​ជា​ច្រើន​ថែម​ទៀត​។​ យ៉ាងណាមិញ​ យើង​នៅ​មិន​ទាន់​ដឹង​ថា​តើ​ពេល​ណា​នោះ​ទេ​ដែល​ក្រុមហ៊ុន​ Samsung​ នឹង​ធ្វើការ​ប្រកាស​លក់​ទូរស័ព្ទ​បត់​នេះ​ជា​ផ្លូវការ​នោះ​?

លេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

Iលេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
លេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
លេចធ្លាយរូបថតប៉ុន្មានសន្លឹងរបស់ Samsung បត់ស៊េរីថ្មី

ចុះថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2016 ម៉ោង 5:21 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ