សឹងតែពុំជឿ! គ្រាបុរសម្នាក់ជាប់ដៃក្នុងបង្គន់ ដែលជាលទ្ធផលលូកដៃព្យាយាមទាញទូរស័ព្ទធ្លាក់ចូល

កាលពីវេលាម៉ោង ៦ និង ៤០ នាទី ព្រឹកថ្ងៃពុធ សប្តាហ៍មុននេះ ក្រុមអ្នកពន្លត់អគ្គីភ័យនៅក្នុងទីក្រុង Huizhou ខេត្ត Guandong បានទទួលរបាយការណ៍មួយអំពីពលរដ្ឋម្នាក់ជាប់គាំងនៅក្នុងបន្ទប់ទឹក ។ ភ្លាមៗនោះ ក្រុមអ្នកសង្គ្រោះត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ទីកន្លែងដែលពួកគេបំបែកចូលផ្ទះមួយ និងបានរកឃើញបុរសម្នាក់កំពុងនៅលើកម្រាលបន្ទប់ទឹក ក្នុងស្ថានភាពដៃម្ចាងរបស់គាត់ជាប់គាំងនៅក្នុងបង្គន់ ។

លោកអ្នកនឹងប្រាកដជាពុំជឿរឿងនេះ, ប៉ុន្តែ ស្រាត្រូវបានពាក់ព័ន្ធ ។

បុរសរូបនេះ ក្រោយមកបានប្រាប់ក្រុមអ្នកសង្គ្រោះថា គាត់បានផឹកស្រាតិចតួច មុនពេលចូលក្នុងបន្ទប់ទឹកនៅវេលាម៉ោង ២ ព្រឹក ។ នៅក្នុងនោះ គាត់បានធ្វើធ្វេសប្រហែស បណ្តាលឲ្យទូរស័ព្ទធ្លាក់ចូលក្នុងប្រហោងបង្ហូរលាមកបង្គន់ ។ ខណៈពេលនោះ គាត់ក៏បានលូកដៃចូល ដើម្បីទាញទូរស័ព្ទចេញមកវិញ ប៉ុន្តែ ស្រាប់តែដៃរបស់គាត់ត្រូវជាប់គាំងដកពុំរួចតែម្តង ។

បើតាមប្រភពព័ត៌ឲ្យដឹង ខណៈនៃហេតុការណ៍នោះ បុរសរងគ្រោះខាងលើ ស្ថិតនៅក្នុងផ្ទះរបស់គាត់តែម្នាក់ឯង ដែលមានន័យថា គ្មានរណាម្នាក់បានឮសូរសម្រែកទ្រហ៊ោយំសុំការជួយសង្គ្រោះរបស់គាត់នោះឡើយ ។ ហេតុដូច្នេះហើយ គាត់ក៏បង្ខំចិត្តចំណាយពេលដេកផ្កាប់មុខហិតក្លិនបង្គន់ នាយប់នោះតែម្តង ។

សំណាងល្អ, នៅវេលម៉ោង ៥ ព្រឹក អ្នកជិតខាងម្នាក់បានឮសម្លេងគាត់, ហើយគេក៏បានផ្តល់ដំណឹងនេះទៅក្រុមសង្គ្រោះ ។ ជាចុងក្រោយ ក្រុមសង្គ្រោះបានពិនិត្យឃើញដៃរបស់បុរសនោះហើម ហើយពួកគេក៏សម្រេចចិត្តវាយបំបែកបង្អន់ ដើម្បីរំដោះដៃរបស់គាត់ឲ្យមានសេរីភាពវិញ ៕


Related Posts