រាត្រី​ចុងក្រោយ​ដ៏​មាន​អត្ថន័យ​របស់ ​Mission Mouy Roy

យុទ្ធនាការ​សប្បុរសធម៌ Mission Muoy Royដែល​បាន​ចាប់​ផ្ដើម​តាំង​ពីដើម​ខែ​មិថុនា  បានធ្វើ​កម្មវិធី​រាត្រី​ស្រមោលស​​​ជួបជុំគ្នា​ចុងក្រោយ​ដើម្បីបិទ​បញ្ចប់​ការ​រៃ​អង្គាស​ប្រាក់​ហើយ កាល​ពី​យប់​ថ្ងៃ ទី១៦​ខែកញ្ញា​នេះ នៅ​ Chinese House  ។ នេះ​ក៏​ជា​ឱកាស​ចុង​ក្រោយ​ដែល​អ្នក​ចូល​រួម​ទាំង​អស់​​អាច​បរិច្ចាគ​ប្រាក់​​ដើម្បី​ទ្រទ្រង់​យុទ្ធនាការ​មួយនេះ​ដែរ។

 

រាត្រី​ចុងក្រោយ​ដ៏​មាន​អត្ថន័យ​របស់ ​Mission Mouy Roy

 

 

កម្មវិធី​បិទបញ្ចប់ដែលមានការសហការចូលរួមដោយ ​ mJams Pleng នេះបាន​ប្រព្រឹត្តទៅ​យ៉ាង​អ​ធឹ​ក​អធម​ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​​​គឺ​វត្តមាន​តារា​ចម្រៀង​ដ៏​ពេញ​និយម ​​​ចូលរួម​សម្ដែង​លើ​ឆាក​ដោយផ្ទាល់ ដូចជា កញ្ញា​ឡូ​រ៉ា​ម៉ម Sam Rocker  DJ Maily និងតារាជាច្រើនរូបទៀត។

 

 

Mission Muoy Roy គឺជា​យុទ្ធនាការ​សប្បុរសធម៌​រយៈពេល១០០ថ្ងៃ ដែល​ទទួលយក​ការបរិច្ចាគ​ប្រាក់​ចាប់ពី១០០រៀល​ទៅ  ផ្ដួចផ្ដើម​ដោយ​លោក Lorenz Gaimard ជនជាតិ​បារាំង សហការ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)  ដើម្បី​ជួយ​ឱ្យ​កុមារ និង​យុវជន​ក្រីក្រ​កម្ពុជា​ច្រើន​នាក់​បានត្រឡប់ទៅសាលារៀនវិញ។

 

រាត្រី​ចុងក្រោយ​ដ៏​មាន​អត្ថន័យ​របស់ ​Mission Mouy Roy

 

រាត្រី​ចុងក្រោយ​ដ៏​មាន​អត្ថន័យ​របស់ ​Mission Mouy Roy

 

រាត្រី​ចុងក្រោយ​ដ៏​មាន​អត្ថន័យ​របស់ ​Mission Mouy Roy