តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នឹង​ទៅ​សួរ​សុខ​ទុក្ខ​លោក អ៊ុំ សំអាន និង​សកម្មជន​ជាប់​ឃុំ​នៅ​ព្រៃ​ស

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​លោក សុន ឆ័យ ដឹកនាំ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សួរ​សុខ​ទុក្ខ​លោក អ៊ុំ សំអាន លោក ហុង សុខហួរ និង​សកម្មជន​ចំនួន ១៥​នាក់​ទៀត​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៅ​ថ្ងៃ​ទី​២០ កញ្ញា។

លិខិត​អនុញ្ញាត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ចុះ​ថ្ងៃ​ទី​១៥ កញ្ញា ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឲ្យ​ដឹង​ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង នឹង​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ពន្ធនាគារ​ទាំងនោះ​នៅ​វេលា​ម៉ោង ៩​ព្រឹក។ អ្នក​ជាប់​ឃុំ​ទាំងនោះ​រួម​មាន លោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក អ៊ុក ពេជ្រសំណាង លោក គង់ រ៉ៃយ៉ា និង​សកម្មជន​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។