រថយន្ត​ប្រភេទ​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុន​ហ៊ុន​បុរី បុក​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា​ស្លាប់​ក្មេងប្រុស​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ៖ ក្មេងប្រុស២នាក់កំពុងជិះម៉ូតូម៉ាកសង់កូរ៉េ ឌុបគ្នាត្រូវរថយន្តប្រភេទក្រឡុកស៊ីម៉ង់របស់ក្រុនហ៊ុន បុរី បើកបញ្ច្រាសទិសគ្នាបុកពេញទំហឹង បណ្តាលឲ្យ ស្លាប់១នាក់ និងម្នាក់ទៀតរបួសធ្ងន់សង្ឃឹមរស់តិច។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៩កញ្ញា ២០១៦នេះ នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានរត់គេចខ្ឡួនបាត់។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តប្រភេទក្រឡុកស៊ីម៉ង់ក្រុនហ៊ុន បុរី ពាក់ស្លាកលេខ ភ្នំពេញ៥A-1272 រថយន្តបើកពីលិចកើតចំណែកម៉ូតូពីជើងទៅត្បូង ។ តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋថា រថយន្តខាងលើតែងតែឃើញបើកបរចេញចូលលឿនៗ ដូចជាមិនសូវខ្វល់ពីការធ្វើដំណើរឆ្លងកាត់របស់អ្នកស្រុកអីទេឬ នងតៃកុងឡានទាំងនោះអាងថៅកែមានប្រាក់ ឬអាងមានធានាពីក្រុមហ៊ុនធានារ៉ាបរង (អ៊ីនសួរែន)ណាមមួយហើយ ទើបពួកគេបើកបរព្រហើនៗណាស់ ហើយជាក់ស្តែងថ្ងៃនេះគេបានបង្កឲ្យមនុស្សស្លាប់របួសយ៉ាងរន្ធត់់ ៕

ka-19-09-2016-07
ka-19-09-2016-08
ka-19-09-2016-09