បណ្ឌិត៨នាក់ទទួលបានការតែងតាំងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា

យោង​តាម​សំណើ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ជា​បណ្ឌិត​សភាចា​រ្យ​ស្ថាបនិក​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​ជា​បណ្ឌិត​សភាចា​រ្យ​ស្ថាបនិក​ សម្រេច​តែងតាំង​បណ្ឌិត​ចំនួន​៨​នាក់​ជា​សមាជិក​បម្រុង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ដោយ​អនុក្រឹត្យ​លេខ​៨៧៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៦​ ។​

​បណ្ឌិត​ទាំង​៨​នាក់​ដែល​ទទួល​បានការ​តែងតាំង​ជា​សមាជិក​បម្រុង​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​នោះ​ រួម​មាន​ ៖

១-​បណ្ឌិត​ នេ​ត​ បា​រ៉ុ​ម​ ជំនាញ​វិទ្យាសាស្ត្រ​គីមី​
២-​បណ្ឌិត​ ស៊ុន​ សូត ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​
៣-​បណ្ឌិត​ អ៊ា​ប​ បុ​ណ្ណា​ ជំនាញ​រូបវិទ្យា​
៤-​បណ្ឌិត​ សៀង​ ហ៊ុយ​ ជំនាញ​គីមី​
៥-​បណ្ឌិត​ ចេក​ សុ​ថា​ ជំនាញ​គីមី​
៦-​បណ្ឌិត​ ហ៊ឹ​ម​ សុ​ភី​ ជំនាញ​វិទ្យាសាស្ត្រ​សិល្បៈ​
៧-​បណ្ឌិត​ ព្រុំ​ ទេវី​ ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​
៨-​បណ្ឌិត​ នៅ​ ស៊ុន​ ជំនាញ​ភាសាវិទ្យា​ ៕​

Related