គ្រឿងផ្ទុះ​ជាច្រើន​ត្រូវគេ​ប្រទះឃើញ​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​រដ្ឋ New Jersey និពន្ធដោយ : ថ្មីៗ       September-19-2016, 8:19 pm         280

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ្រឿងផ្ទុះ​ជាច្រើន​ត្រូវគេ​ប្រទះឃើញ​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​រដ្ឋ New Jersey​ប៉ូលិស​អាមេរិក​បាន​ប្រទះឃើញ​វត្ថុ​គួរ​ឲ្យ​សង្ស័យ​ចំនួន ៥​ដែល​គេ​ដាក់​ផ្លុ​ង​ចោល​ក្នុង​កាបូប​មួយ​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​រដ្ឋ New Jersey ថ្ងៃអាទិត្យ​ទី ១៨ កញ្ញា​។ វត្ថុ​មួយ​ក្នុងចំណោម​នោះបាន​ផ្ទុះឡើង ក្នុងពេលដែល​គ្រឿងយន្ត​របស់​ប៉ូលិស​ព្យាយាម​ដោះ​គ្រឿងផ្ទុះ​នោះ​។

​ឧបករណ៍​ដែល​គួរ​ឲ្យ​សង្ស័យថា​ជា​គ្រាប់បែក​ចំនួន ៥ ត្រូវបាន​ប៉ូលិស​រកឃើញ​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​មួយ​នៅ​រដ្ឋ New Jersey នា​ល្ងាច​ថ្ងៃអាទិត្យ​។ នៅពេលដែល​មន្ត្រីប៉ូលិស​ប្រើប្រាស់​គ្រឿងយន្ដ​ដើម្បី​ដោះ​គ្រឿងផ្ទុះ​ទាំងនេះ​ចេញ  ឧបករណ៍​១ ក្នុងចំណោម​៥ បាន​ផ្ទុះ ប៉ុន្តែ​មិនមាន​អ្នករងរបួស​ឡើយ​។​

 អភិបាលក្រុង Christian Bollwage បាន​អះអាងថា​ម៉ោង​ប្រហែលជា ៨ យប់ បុរស​ពីរ​នាក់​បាន​ហៅ​ប៉ូលិស​ឲ្យ​មក​ត្រួតពិនិត្យ ក្រោយ​ពេលដែល​ពួកគេ​ប្រទះឃើញ​ខ្សែ​និង​បំពង់​មួយ​លេច​ចេញពី​កាបូប​មួយ​នៅក្នុង​ធុងសម្រាម​។ នៅ​ម៉ោង​ប្រហែល ១២ ឆ្លង​ចូលដល់​ថ្ងៃ​ចន្ទ គេ​លឺ​សូរសំឡេង​ផ្ទុះ ក្នុងពេល​ប៉ូលិស​ប្រើប្រាស់​គ្រឿងយន្ត​ដើម្បី​ដោះ​គ្រឿងផ្ទុះ​ចេញ​។ គេ​មិន​បានទទួល​ព័ត៌មាន​ពាក់ព័ន្ធ​អ្នករងរបួស​ក្រោយ​ករណី​ផ្ទុះ​នេះ​កើតឡើង​ឡើយ​។​

​ដល់​ព្រឹក​ថ្ងៃ​ចន្ទ អាជ្ញាធរ​តំបន់​បានសម្រេច​ផ្អាក​ការធ្វើ​ដំណើរការ​រថភ្លើង ក្រោយ​មាន​ករណី​ផ្ទុះ​នេះដែរ​ដើម្បី​ការពារ​ក្រែង​មាន​គ្រោះថ្នាក់​។ រថភ្លើង​ខ្លះរ​ត់បក​ត្រឡប់ក្រោយ ដើម្បី​ឲ្យ​អ្នកដំណើរ​ចាកចេញ​ពី​ស្ថានីយ៍​រថភ្លើង​។​

​សូមបញ្ជាក់ថា ការប្រទះឃើញ​គ្រឿងផ្ទុះ​ច្រើនសន្ធឹក​នៅ​រដ្ឋ New Jersey នេះ​កើតឡើង​មិន​ដល់​មួយថ្ងៃ​ឡើយ​ក្រោយ​មានការ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​នៅ​សង្កាត់ Manhattan នៅ​ក្រុង​ញូវយ៉ក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជិត ៣០​នាក់​របួស​។ ហើយ​វា​ក៏​កើតឡើង​ប្រហែល​មួយថ្ងៃ ក្រោយ​មានការ​បំផ្ទុះ​គ្រាប់បែក​បំពង់​មួយ​នៅ Seaside Park រហូតដល់​ធ្វើ​ឲ្យ​មានការ​លុបចោល​កម្មវិធី​រត់ប្រណាំង​របស់​ទាហាន​អាមេរិក​នៅ​តំបន់​ខែ​លើ​ផង​។

​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ដុតដៃដុតជើង​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់​នេះ ហើយ​មានការ​លើកឡើង​ផងដែរ​ថា ករណី​បំផ្ទុះ​គ្រាប់​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​អន្តរជាតិ​ផង​៕