កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​សកម្មភាព​បុគ្គលិក​គណៈកម្មការ​បោះឆ្នោត​ ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ធុង​

គណបក្ស​បង្រួប​បង្រួម​រុស្ស៊ី​ ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​ វា្លឌីមៀ ពូទីន ​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដោយ​ទទួល​បាន​អាសន​ ៣៤៣​ ក្នុង​ចំណោម​អាសន​ទាំង​អស់ ​៤៥០​ របស់​សភា​តំណាង​រាស្ត្រ​ប្រទេស​ រុស្ស៊ី ។​

ទោះ​យ៉ាង​ណា​ មាន​សេចក្ដី​រាយការណ៍​ជាច្រើន​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត ​ក្នុង​នោះ​មាន​វីដេអូ​មួយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​គណៈកម្មការ​បោះឆ្នោត ​បាន​យក​សន្លឹក​ឆ្នោត​ជា​ច្រើន​សន្លឹក​ ទម្លាក់​ចូល​ក្នុង​ធុង​ឆ្នោត​ ដោយ​មាន​បុគ្គលិក​ផ្សេង​ជួយ​ឈរ​បាំង ។​

ក្រុម​តាម​ដាន​ការ​បោះឆ្នោត ​ទទួល​បាន​សេចក្ដី​រាយការណ៍​ជាច្រើន​អំពី​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ ប៉ុន្តែ​អ្នក​តាមដាន​និយាយ​ថា​ ពួកគេ​មិន​អាច​ប្ដឹង​តវ៉ា​តាម​រយៈ​ភ្នាក់ងារ​រដ្ឋាភិបាល​ ឬ ​តុលាការ​បាន​ឡើយ​ គឺ​អាច​ត្រឹម​តែ​ធ្វើ​ឲ្យ​សាធារណជន​បាន​ដឹង​ប៉ុណ្ណោះ ។​

គណបក្ស​រំដោះ​ដែល​សម្ព័ន្ធ​បក្ស​ប្រឆាំង​ ខ្វះ​សំឡេង​ ៥% ​ដើម្បី​ទទួល​បាន​អាសន​ក្នុង​សភា​តំណាងរាស្ត្រ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុន្តែ​បក្ស​នេះ​មាន​អាសន​នៅ​សភា​ក្នុង​តំបន់ ។​ ជ័យ​ជម្នះ​របស់​គណបក្ស​កាន់​អំណាច​មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​ឡើយ​ ព្រោះ​គណបក្ស​បង្រួប​បង្រួម​រុស្ស៊ី​ កាន់អំណាច​រយៈ​ពេល​ ១៧​ ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែ​បញ្ហា​លួច​បន្លំ​សន្លឹក​ឆ្នោត​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១១ ​បណ្ដាល​ឲ្យ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ក្នុង​ទីក្រុង​ មូស្គូ ។​

ប្រភព៖​ independent​

  • កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​សកម្មភាព​បុគ្គលិក​គណៈកម្មការ​បោះឆ្នោត​ ទម្លាក់​សន្លឹក​ឆ្នោត​ចូល​ក្នុង​ធុង​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/19  Category:កំសាន្ត
Tags: