សហព័ន្ធ​ស្រូវ​អង្ករ ស្នើ​ឲ្យ​កសិករ​រាយការណ៍​ពី​បញ្ហា​ស្រូវ ដើម្បី​រក​ដំណោះស្រាយ​ភ្លាមៗ​ និពន្ធដោយ : ញ៉ុង​ ហេង       September-19-2016, 9:19 pm         310

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សហព័ន្ធ​ស្រូវ​អង្ករ ស្នើ​ឲ្យ​កសិករ​រាយការណ៍​ពី​បញ្ហា​ស្រូវ ដើម្បី​រក​ដំណោះស្រាយ​ភ្លាមៗ​​ស្រប​ពេលដែល​កសិករ​ជួប​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានស្នើ​ឲ្យ​សហគមន៍​កសិករ រាយការណ៍​បញ្ហា​នេះ​មក​សហព័ន្ធ ដើម្បី​ឲ្យ​សហព័ន្ធ​ជួយ​សម្របសម្រួល​ក្នុងការ​ទាក់ទង​ទៅ​រោង​ម៉ាស៊ីន​កិន​ស្រូ​ន និង​ក្រុមហ៊ុននាំចេញ​អង្ករ​។

​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានស្នើ​ឲ្យ​ប្រជាកសិករ​ទាក់ទង​ទៅ​ប្រធាន​សហគមន៍​កសិកម្ម​នៅក្នុង​មូលដ្ឋាន ភូមិ ឃុំ ដើម្បី​ប្រមូល​នូវ​បញ្ហា​ប្រឈម ហើយ​ស្នើ​ប្រធាន​សហគមន៍​កសិកម្ម​ទា​ក់​ទង​មក​សហព័ន្ធ​ភ្លាមៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។ សហព័ន្ធ ក៏បាន​ស្នើ​ឲ្យ​សមាជិក​រោង​ម៉ាស៊ីន​កិ​ច​ស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទាំងអស់ ទាក់ទង​មក​សហព័ន្ធ​ដើម្បី​យក​ព័ត៌មាន​បន្ថែម​ក្នុង​ការជួយ​សហការ​ប្រមូល​ទិញស្រូវ​ដោយផ្ទាល់​ពី​សហគម​ន៍ក​សិ​ករ ឲ្យ​អស់​លទ្ធភាព ឬ​អាច​ជួល​កន្លែង​សម្រាប់​ស​ម្ងួ​ត​និង​ស្តុក​ទុក​ដល់​សហគមន៍​កសិក​រ ដែល​កំពុង​ជួប​បញ្ហាលំបាក​។​

​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ពី​ការ​ថមថយ​ការបញ្ជាទិញ​ពី​ទីផ្សារ​បរទេស និង ការបន្ថយ​ទិញស្រូវ​យ៉ាងខ្លាំង​ពី​ប្រទេសជិតខាង ព្រមទាំង​កង្វះ​ទុន​របស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អាកាសធាតុ​មិន​អំណោយផល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ ដែល​ចុះ​ថ្ងៃទី​១៨​ខែកញ្ញា​។​

​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៖ ០២៣ ៥៥៩ ៨៩៩៩ ឬ ០២៣ ៧២២ ២៥០ ឬ ០១៦ ៦០៣ ៤៨៧ ឬ ០៨៩ ៨៩៩ ៥៨៤ ឬ ០៩២ ៧២២ ៧៩៧ ឬ ០៨៨ ៨១ ៨១ ៩៥៦ ។ ឬ​ផ្ញើ​សារ​មក​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​៖ ៕