បក្ស​លោកពូ​ទីន ឈ្នះឆ្នោត​សភា អាច​បើកផ្លូវ​ឲ្យ​លោក​ឈានទៅកាន់អំណាច​ជាថ្មី​ឆ្នាំ ២០១៨​ទៀត? និពន្ធដោយ : សៅ ផលនិស្ស័យ       September-19-2016, 9:39 pm         806

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បក្ស​លោកពូ​ទីន ឈ្នះឆ្នោត​សភា អាច​បើកផ្លូវ​ឲ្យ​លោក​ឈានទៅកាន់អំណាច​ជាថ្មី​ឆ្នាំ ២០១៨​ទៀត? ​រូបភាព​៖​ការិយាល័យ​ប្រធានាធិបតី​រុស្ស៊ី​​គណបក្ស​ឯកភាព​រុស្ស៊ី​របស់លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ឈ្នះឆ្នោត​ក្នុងការ​បោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ​ទី ១៨​កញ្ញា​។ ជ័យជម្នះ​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​លោក ពូ​ទីន ក្នុង​ការឈាន​ឆ្ពោះទៅ​ឈ្នះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៨ និង​បន្តកាន់អំណាច​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី ៤​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​យោងតាម​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន គណបក្ស​ឯកភាព​រុស្ស៊ី​បាន​នាំមុខគេ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ថ្ងៃអាទិត្យ ទី ១៨ កញ្ញា ម្សិលមិញ​នេះ​។ លទ្ធផល​នេះ​បញ្ជាក់​ច្បាស់​ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹងមាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ឈានទៅ​ឈ្នះឆ្នោត​ឆ្នាំ ២០១៨ ដើម្បី​កាន់អំណាច​ជាថ្មី​ក្នុង​អាណត្តិ​ទី ៤ ទៀត​។​

​ក្រោយ​ការបោះឆ្នោត​បញ្ចប់ទៅ មេដឹកនាំ​គណបក្សកាន់អំណាច​នេះ​បាន​អះអាងថា បក្ស​ខ្លួន​ឈ្នះ​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា ឌូ​ម៉ា (Duma) ដែលមាន​អាសនៈ​សរុប​ចំនួន ៤៥០​។

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចេញមុខ​ថ្លែង​សុន្ទរកថា​ពាក់ព័ន្ធ​លទ្ធផល​បោះឆ្នោត​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា ៖«​យើង​អាច​ប្រកាសថា គណបក្ស ឯកភាព​រុស្ស៊ី​អាច​រក្សាបាន​លទ្ធផល​ល្អ ដែល​មានន័យថា​គណបក្ស​នេះ​ឈ្នះឆ្នោត​។ ស្ថានភាព​បច្ចុប្បន្ន​តឹងតែង​និង​មានការ​លំបាក​ច្រើន ប៉ុន្តែ​ប្រជាជន​រុស្ស៊ី​នៅតែ​បោះឆ្នោត​ឲ្យ​គណបក្ស​ឯកភាព​រុស្ស៊ី​ដដែល​»​។​

បក្ស​លោកពូ​ទីន ឈ្នះឆ្នោត​សភា អាច​បើកផ្លូវ​ឲ្យ​លោក​ឈានទៅកាន់អំណាច​ជាថ្មី​ឆ្នាំ ២០១៨​ទៀត? និពន្ធដោយ : សៅ ផលនិស្ស័យ       September-19-2016,  9:39 pm         806

​ចំណែក​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​អះអាងថា គណបក្ស​ឯកភាព​រុស្ស៊ី នឹង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ដាច់ខាត​។ គេ​រំពឹងថា​គណបក្សកាន់អំណាច​នឹង​អាច​រក​សំឡេងគាំទ្រ​បាន​ច្រើនជាង​សំឡេងឆ្នោត​ដែល​បក្ស​នេះ​ទទួលបាន​ក្នុង​ឆ្នាំ ២០១១​។ បើ​ដូច្នេះ​មែន ករណី​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដូច​ឆ្នាំ ២០១១ ទំនងជា​មិនកើត​ទៀតឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ពូ​ទីន បានប្រកាស​លទ្ធផល ក្រោយ​សន្លឹកឆ្នោត​ប្រហែល ៣០​ភាគរយ​ត្រូវបាន​គេ​រាប់​ហើយ​។ ហើយ គណបក្ស​លោក ពូ​ទីន ទទួលបាន​សំឡេងគាំទ្រ ៥២​ភាគរយ​ក្នុងចំណោម​សន្លឹកឆ្នោត​ដែល​រាប់​រួច​នោះ​។ យោងតាម​គណកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី គណបក្ស​មួយចំនួនទៀត​ដូចជា គណបក្ស ប្រជាធិបតេយ្យ​សេរី​ជាតិនិយម ទទួលបាន​សំឡេង ១៤,៧ ភាគរយ​,​គណបក្ស​កុម្មុយនីស្ត​រុស្ស៊ី ទទួលបាន ១៤,៦​ភាគរយ និង​គណបក្ស​យុត្តិធម៌​រុស្ស៊ី ទទួលបាន​សំឡេង ៦,៣ ភាគរយ​។​

បក្ស​លោកពូ​ទីន ឈ្នះឆ្នោត​សភា អាច​បើកផ្លូវ​ឲ្យ​លោក​ឈានទៅកាន់អំណាច​ជាថ្មី​ឆ្នាំ ២០១៨​ទៀត? និពន្ធដោយ : សៅ ផលនិស្ស័យ       September-19-2016,  9:39 pm         806

​ទោះបីជា​គណបក្សកាន់អំណាច​ឈ្នះឆ្នោត​ជាថ្មី​ក៏ដោយ អ្វីដែល​គេ​កត់សម្គាល់​គឺ​ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ហាក់​មាន​ភាគរយ​ទាប​បំផុត​។​គេ​វាយតម្លៃថា ភាគរយ​នៃ​ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​អាច​ទាប​ជាង ៤០​ភាគរយ​ផង​។ ហើយ​ការទទួលបាន​សំឡេងគាំទ្រ​ខ្ពស់​នេះ​របស់​បក្ស​កាន់អំណាច ក៏ដោយ​សារ ការបោះឆ្នោត​នេះ​ត្រូវបាន​រៀបចំឡើង​ស្រប​ពេលដែល​ប្រជាប្រិយភាព​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កើនឡើង​ខ្លាំង  ពោលគឺ​ស្ថិតនៅ​កម្រិត ៨០​ភាគរយ​ឯណោះ​។

​យ៉ាងណាមិញ បើតាម​គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត បញ្ហា​មិន​ប្រក្រតី​កើតមាន​មែន​ច្រើន​ដែរ ប៉ុន្តែ​វា​កើតឡើង​នៅ​តំបន់​មួយចំនួន​ប៉ុណ្ណោះ​។ ហើយ​ម្យ៉ាង វា​មានការ​ថមថយ​ច្រើន​ដែរ បើ​ប្រៀបធៀប​ជាមួយ​ការបោះឆ្នោត​អាណត្តិ​មុន​។

​ដោយឡែក ក្នុងការ​បោះឆ្នោត​សភា​ថ្ងៃ ១៨ កញ្ញា​នេះ ប្រជាជន​តំបន់ Crimea ក៏មាន​សិទ្ធិ​បោះឆ្នោត​ជា​លើកដំបូង​បំផុត​ចាប់តាំងពី​តំបន់​នេះ​ត្រូវបាន​រុស្ស៊ី​ក្រសោប​យក​ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ ។  ចំណែក​រដ្ឋាភិបាល​ក្រុង​គៀវ ឯណោះ​វិញ​នៅ​ដេក​មិន​លក់ បក់​មិន​ល្ហើយ ដោយ​បន្ត​ទិតៀន​ការបោះឆ្នោត​នៅ​តំបន់ Crimea និង​ចាត់ទុក​វា​ជាស​កម្ម​ភាពមិន​ស្របច្បាប់​ផងដែរ​៕

បក្ស​លោកពូ​ទីន ឈ្នះឆ្នោត​សភា អាច​បើកផ្លូវ​ឲ្យ​លោក​ឈានទៅកាន់អំណាច​ជាថ្មី​ឆ្នាំ ២០១៨​ទៀត? និពន្ធដោយ : សៅ ផលនិស្ស័យ       September-19-2016,  9:39 pm         806