អ្នក​ជាប់​បាក់​ឌុប​៖ ត្រូវ​សិក្សា​ជំនាញ ដែល​ខ្លួន​ស្រឡាញ់​ និពន្ធដោយ : រ៉ឹម ភារី       September-19-2016, 10:59 pm         110

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នក​ជាប់​បាក់​ឌុប​៖ ត្រូវ​សិក្សា​ជំនាញ ដែល​ខ្លួន​ស្រឡាញ់​​ភ្នំពេញ​៖ វាគ្មិន​ដែលជា​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ និង​វិស័យ​ឯកជន បាន​ចែករំលែក​គំនិត​ទាក់ទង​នឹង​ការជ្រើសរើស​ជំនាញ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ដល់​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​។ នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ វាគ្មិន​ភាគច្រើន​បាន​ថ្លែង​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​រើស​ជំនាញ​ដែល​ពួកគេ​ស្រឡាញ់ ហើយ​ប្រឹងរៀន​ឲ្យ​ពូកែ​ដើម្បី​ទទួលបាន​ឱកាស​ការងារ​ច្រើន​។​

​តើ​ជំនាញ​អ្វីខ្លះ​ដែល​សំខាន់​? តើ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប ត្រូវ​រើស​ជំនាញ​អ្វី​? សិស្ស​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​)​កាលពីពេល​ថ្មីៗ​នេះ​ជាង​៥០០​នាក់ បានមក​ស្វែងរក​ចម្លើយ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​កម្ពុជា​ជប៉ុន (CJCC) កាលពី​ព្រឹក​ថ្ងៃ​១៧​ខែកញ្ញា​។ នៅក្នុង​សិក្ខាសាលា​ដ៏​ធំ​មួយ​ស្តីពី​ការតម្រង់ទិស​ជំនាញ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន CAM-ASEAN វាគ្មិន​ដែលជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​សាកលវិទ្យាល័យ និង​ជា​មេដឹកនាំ​ក្រុមហ៊ុន គឺជា​អ្នក​ចែករំលែក​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប្រាប់​យុវជន​ជំនាន់​ក្រោយ​។​

«​ត្រូវ​សិក្សា​ជំនាញ​ណា ដែល​ខ្លួន​ស្រឡាញ់​»​។ នេះ​ជា​គំនិត​របស់លោក សោម រតនា សាកលវិទ្យាធិការរង​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ កាន់​ក្បាល​មីក្រូ​និយាយ​នៅក្នុង​បន្ទប់​ប្រជុំ​ដ៏​ធំ​នៃ CJCC ដែល​បំពេញ​ដោយ​អ្នក​ទើប​ជាប់​បាក់​ឌុប​ថ្មី ដែល​មកពី​គ្រប់​ជ្រុង​នៃ​ប្រទេស​កម្ពុជា លោក សោម រតនា ពន្យល់ថា ការជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ វា​នឹង​លើកទឹកចិត្ត​ឲ្យ​អ្នកសិក្សា​យកចិត្តទុកដាក់​ខ្លាំង​លើ​ការសិក្សា​របស់​ពួកគេ​។ គំនិត​មួយទៀត​របស់លោក​សាក​ល​វិទ្យា​ធិ​ការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នោះ គឺ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​នេះ គួរពិនិត្យមើល​ថា តើ​ខ្លួន​បានទទួល​ពិន្ទុ​ច្រើន​លើ​មុខវិជ្ជា​ណាខ្លះ​? ហើយ​ថា តើ​ពួកគេ​តែង​ចូលចិត្ត​ធ្វើ​អ្វី​ពេលទំនេរ​? សម្រាប់​លោក សោម រតនា ពិសោធន៍​ក៏​អាច​នាំ សិស្ស​ឲ្យ​ឈានទៅរក​ការជ្រើសរើស​ជំនាញ​សិក្សា​បាន​ត្រឹមត្រូវ​ផងដែរ​។​

អ្នក​ជាប់​បាក់​ឌុប​៖ ត្រូវ​សិក្សា​ជំនាញ ដែល​ខ្លួន​ស្រឡាញ់​ និពន្ធដោយ : រ៉ឹម ភារី       September-19-2016,  10:59 pm         110

«​រៀន​ជំនាញ​ណា ដែល​ខ្លួន​ពេញចិត្ត​» ក៏​ជា​អនុសាសន៍​របស់លោក ដេ​ត សុខ​ឧ​ត្ត​ម ដែលជា​សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ (ZAMAN) ដែរ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​សាកល​វិទ្យា​ហ្សា​ម៉ាន់​ដដែល​នេះ ស្នើ​ឲ្យ​អ្នកសិក្សា​ទាំងអស់ ត្រូវតែ​រៀន​ឲ្យ​ក្លាយទៅជា​អ្នក​ពូកែ ដើម្បី​ទទួលបាន​ឱកាស​ការងារ​កាន់តែច្រើន និង​ច្បាស់លាស់​។ លោក ដេ​ត សុខ​ឧ​ត្ត​ម អធិប្បាយ​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​ជំនាញ​ទាំងអស់ និស្សិត​ត្រូវ​ខំប្រឹង​ព្យាយាម​ឲ្យ​បាន​ពូកែ កុំ​ធ្វើជា​មាន់​សម្ល តែ​ត្រូវធ្វើ​ជាមាន់​ជល់ នោះ​ទើប​ការងារ​នឹង​រត់​មករក​យើង​ជាមិនខាន​»​។

​នៅក្បែរ​គ្នា​នោះ សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ លោក ឡុង សុ​ផេង ក៏​ចែករំលែក​គំនិត​របស់លោក សុខ​ឧ​ត្ត​ម ទាក់ទង​នឹង​ការលើកទឹកចិត្ត​ឲ្យ​និស្សិត​ខិតខំ​ព្យាយាម​រៀនសូត្រ​នេះដែរ​។ សម្រាប់​លោក ឡុង សុ​ផេង ដើម្បី​ទទួលបាន​ជោគជ័យ​នោះ និស្សិត​ក៏​មិនត្រូវ​ផ្តោត​តែ​ទៅលើ​មុខវិជ្ជា​ជំនាញ​តែមួយ​នោះដែរ​។ ភាសា និង​ចំណេះដឹង​ផ្នែក​កុំ​ព្យួ​ទ័​រ ព្រមទាំង​ជំនាញ​ទន់ នឹង​រឹតតែ​ធ្វើ​ឲ្យ​និស្សិត​ជោគជ័យ​ខ្លាំង​នៅលើ​ទីផ្សារការងារ​ទៀតផង​។​

​រៀន​ជំនាញ​ដែល​ខ្លួន ស្រឡាញ់ គឺ​មិនមែន​រៀន​ជំនាញ​ណាមួយ​ដើម្បី​បំពេញចិត្ត​ឪពុកម្តាយ​ឡើយ​។ នេះ​គឺជា​ការផ្តែផ្តាំ​របស់​អ្នកស្រី ជា ផល្លា នាយក​ប្រតិបត្តិ Emerald Plus៕