​U19 កម្ពុជា​ នឹង​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ឥណ្ឌូណេស៊ី ​​ល្ងាច​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូល B ​របស់​ខ្លួន​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​វេលា​ម៉ោង​៧:០០​ល្ងាច​នេះ ក្នុង​ពាន​រង្វាន់ AFF U19 Championship 2016 ​នៅ​ប្រទេស​វៀតណាម។

 

​U19 កម្ពុជា​ នឹង​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ឥណ្ឌូណេស៊ី ​​ល្ងាច​នេះ

ក្រោយ​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ក្រុម​កម្ពុជា​បាត់​ឱកាស​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត​ហើយ ​ព្រោះ​៤​ប្រកួត​កន្លង​មក​នេះ ពួកគេ​បាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​១​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​សន្សំ​​ពិន្ទុ​មុន​ពេល​ត្រលប់​មក​កម្ពុជា​វិញ​នោះ គឺ​ក្រុម​គោ​ព្រៃ​ជំទង់​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជាមួយ​ឥណ្ឌូណេស៊ី ​ដែល​ជា​ក្រុម​ធ្លាក់​ស្វ័យ​ប្រវត្តិ​ដូច​គ្នា។

 

៤​ប្រកួត​របស់ U19​កម្ពុជា ​គឺ​ប្រកួត​ទី​១ ​កម្ពុជា ​ចាញ់​ក្រុម​អូស្រ្តាលី​ ២-០ ​ឈ្នះ​ឡាវ ​៣-០ ​បន្ទាប់​មក​កម្ពុជា​ចាញ់​ថៃ ​២-១ ​និង​ចាញ់​មីយ៉ាន់ម៉ា​ ៣-០។ ​ចំណែក​ឯ​៤​ប្រកួត​កន្លង​មក​របស់​ឥណ្ឌូណេស៊ី​វិញ គឺ​ឈ្នះ​ឡាវ ៣-១ ​ចាញ់​អូស្ត្រាលី ៣-១ ​ចាញ់​ថៃ ​៣-២ ​និង​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ៣-២ ៕

 

អត្ថបទ៖ មុន្នី រម្យ