iPhone 7/7 Plus នៅ​ខ្មែរ​ ធ្លាក់​ថ្លៃ​ដល់​ជាង ២០០ ដុល្លារ

ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ តម្លៃ iPhone 7/7 Plus ធ្លាក់​ថ្លៃ​​ប្រមាណ ១០០ ទៅ​ជាង ២០០ ដុល្លារ បើ​គិត​ចាប់​តាំង​ពី​ថ្ងៃ​​សុក្រ​ ដែល​បណ្ដា​ហាង​ទូរសព្ទ​ធំៗ​នៅ​ភ្នំពេញ​ដាក់​លក់​ដំបូង។ ខាង​ក្រោម​ជា​តម្លៃ iPhone 7/7 Plus ទទួល​បាន​ពី​ហាង​ល្បី​ឈ្មោះ​មួយ​នៅ​ភ្នំពេញ។

 

iPhone 7/7 Plus នៅ​ខ្មែរ​ ធ្លាក់​ថ្លៃ​ដល់​ជាង ២០០ ដុល្លារ

 

តម្លៃ iPhone 7 ពេល​បច្ចុប្បន្ន ​ធៀប​នឹង ​តម្លៃ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន
តម្លៃ​បច្ចុប្បន្ន​ប្រហែល ៩៥០ ដុល្លារ (32GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ១៥០ដុល្លារ
តម្លៃ​បច្ចុប្បន្ន​ប្រហែល ១ ១៥០ ដុល្លារ (128GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ៣០០ ដុល្លារ
តម្លៃ​បច្ចុប្បន្ន​ប្រហែល ១ ២៥០ ដុល្លារ (256GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ៥០០ដុល្លារ។

 

iPhone 7/7 Plus នៅ​ខ្មែរ​ ធ្លាក់​ថ្លៃ​ដល់​ជាង ២០០ ដុល្លារ

 

តម្លៃ iPhone 7 Plus ពេល​បច្ចុប្បន្ន​ ធៀប​នឹង​ តម្លៃ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន

តម្លៃ​បច្ចុប្បន្ន​ប្រហែល ១ ៣០០ ដុល្លារ (32GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ៤០០ដុល្លារ
តម្លៃ​បច្ចុប្បន្ន​ប្រហែល ១ ៥០០ ដុល្លារ (128GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ៦០០ ដុល្លារ
តម្លៃ​បច្ចុប្បន្ន​ប្រហែល ១ ៧០០ ដុល្លារ (256GB) ធៀប​តម្លៃ​ពី​មុន​ប្រហែល ១ ៨០០ដុល្លារ៕

 

iPhone 7/7 Plus នៅ​ខ្មែរ​ ធ្លាក់​ថ្លៃ​ដល់​ជាង ២០០ ដុល្លារ

 

អត្ថបទ៖ ប៉ែត ផាន់និត