មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

កាល​ពី​​ចុង​សប្ដាហ៍​មាន​ការ​បែក​ធ្លាយ​រូប​មួយ​ចំនួន​របស់​ប្រធាន​ក្រុម BIGBANG G-Dragon និង​តារា​​ស្រី​ជប៉ុន​ Nana Komatsu ​លើ​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​​​កំពុង​មាន​ចម្ងល់​និង​សង្ស័យ​ថា តារា​ទាំង​កំពុង​មាន​ស្នេហា​នឹង​គ្នា។ ​

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

​Nana គឺ​ជា​​តារា​សម្ដែង​និង​ម៉ូដែល​ជប៉ុន ដែល​ទទួល​បាន​សន្ទុះ​​កេរ្តិ៍ឈ្មោះ​យ៉ាង​រហ័ស​ ទោះមានវ័យ​ក្មេង​ត្រឹម​២០​ឆ្នាំ។ តាម​ប្រភព​បាន​បញ្ជាក់​ថា GD វ័យ​២៧​ឆ្នាំ​និង Nana ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា ដោយ​ថត​ឲ្យ​ទស្សនាវដ្ដី Nylon Japan កាល​ពី​ខែ​ មេសា ឆ្នាំ ២០១៦​ថ្មី​ៗ​នេះ ហើយ​ក៏​ធ្លាប់​ណាត់​គ្នា​ទៅ​ញ៉ាំ​​អាហារ​នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន​ទៀតផង​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ប្រភព​ទម្លាយ​ថា មុន​ក្លាយ​ជា​តារា​រះ Nana គឺ​ជា​មិត្តភ័ក្ដិ​របស់​ Kiko Mizuhara អតីត​មិត្ត​ស្រី G-Dragon ។

 

យ៉ាងណាក្ដី ទាំង​សាមី​ខ្លួន​ G-Dragon  និង​ផលិតកម្ម YG មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ណាមួយ​ពី​ទំនាក់ទំនង​និង​ពាក្យចចាមអារ៉ាម​នេះ​ឡើយ។ តោះ​ ទៅ​មើល​សម្រស់​ Nana ទាំង​អស់​គ្នា៖

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

មក​មើល​​សម្រស់​​ម៉ូដែល​ជប៉ុន​ម្នាក់​ ដែលល្បី​ថា​ជា​ស្នេហ៍​ថ្មី​របស់ GD

 

ចុចអាន៖G-Dragon បរិច្ចាគ​លុយ​​​ជាង​៨១​លាន​វ៉ុន​ សម្រាប់​ជន​ភៀសខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖koreaboo