ការពិត​មួយ​ចំនួន​អំពី​លិង្គ​បុរស (​នារីៗ​ហាម​មើល​)

ការពិត​មួយ​ចំនួន​អំពី​លិង្គ​បុរស (​នារីៗ​ហាម​មើល​)

​មាន​សំណួរ​មួយចំនួន​ដែល​តែងតែ​ត្រូវបាន​បុរសៗ​សួរ​ជា​ញឹកញាប់ ថា តើ​ទំហំ​របស់​លិង្គ​មាន​បញ្ហា​អ្វី​ចោទ​ចំពោះ​ជីវិត​រស់នៅ​បុរស​ដែរ​ទេ​? ទាក់ទឹន​នឹង​ករណី​បែប​នេះ រាងកាយ​របស់​មនុស្ស​ប្រុស​មាន​លក្ខណៈ​ពិសេសៗ​ជាច្រើន ហើយ​ក្នុងនោះ​បញ្ហា​ទំហំ​របស់​លិង្គ​គឺជា​រឿង​ញឹកញាប់​មួយ​ដែល​បុរស​គ្រប់រូប​តែងតែ​ចង់ដឹង​ការ​ពិត​របស់​វា ក្នុង​គោលបំណង​ចង់​ឲ្យ​ការ​រួមភេទ​មាន​ភាព​កាន់តែ​ប្រសើរ និង​រីករាយ​ជាង​មុន​។

​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​លក្ខណៈ​ពិតប្រាកដ​មួយចំនួន​អំពី​លិង្គ​មនុស្ស​ប្រុស​៖

  1. ​លិង្គ​ដែល​ឡើង​រឹង ជា​មធ្យម​គឺ​ប្រវែង ១២, ៥​សង់ទីម៉ែត្រ និង​មុខកាត់ ៣,៨១​សង់ទីម៉ែត្រ​
  2. ​កាលណារ​វង្វាស់​ទំហំ​លិង្គ​កាន់តែ​ធំ នឹង​ធ្វើឲ្យ​វា​មាន​ការភ្ញោ​ចដល់​សេររ​បស់​ស្ត្រី​ក្នុងពេល​រួមភេទ​កាន់តែច្រើន ហើយ​ក៏​ជួយ​ដល់​ស្ត្រី​ទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​កាន់តែ​ស្រួល​ដែរ​។
  3. ​មនុស្ស​ស្រី​តែង​ប្រាថ្នា​បុរស​ដែល​មាន​លិង្គ​សមស្រប ឬ​មាន​សមាមាត្រ​ត្រូវ​គ្នា​នឹង​រាងកាយ ព្រោះ​វា​គឺជា​បង្ហាញ​អំពី​ទំនុកចិត្ត ការរីករាយ​ផ្ទាល់ខ្លួន និង​ការទាក់ទាញ​ខាង​ផ្លូវភេទ​របស់​បុរស​ម្នាក់​នោះ​តែម្តង​។
  4. ​ការសិក្សា​ក្នុង​សារព័ត៌មាន Journal of Sexual Medicine កាលពី​ឆ្នាំ ២០១៣ រកឃើញថា បុរស​៣០​ភាគរយ ដែល​មាន​លិង្គ​ធំ ឬ​វែង​ជា​ទំហំ​លិង្គ​ជា​មធ្យម​ខាងលើ​ឃើញថា​មិន​សប្បាយចិត្ត​ចំពោះ​ធម្មជាតិ​របស់​ខ្លួន​ឡើយ​។
  5. ​ប្រទេស​ដែល​មាន​ការវះកាត់​ដើម្បី​ពង្រីក​ទំហំ​លិង្គ​ច្រើន​បំផុត​នោះ​គឺ​ប្រទេស​អាឡឺម៉ង់​
  6. ​មធ្យោបាយ​ដើម្បី​ពង្រីក​ទំហំ​លិង្គ​កាន់តែ​ធំ និង​វែង​ជាង​មុន​គឺ ការ​សម្រក​ទម្ងន់​។ រឿង​នេះ​ដោយសារ​តែ​កាលណា​មនុស្ស​ប្រុស​ដែល​ធាត់​គឺ​ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ​ខាងក្រោម​រីក​កប់​គល់​របស់​លិង្គ​។ តែ​បើ​សិន​ជា​ស្រក​ទម្ងន់​ហើយ វា​នឹង​ធ្វើឲ្យ​គេ​មើលឃើញលិ​ង្គ​កាន់តែវែង និង​ធំ​ជាង​មុន​ទៅវិញ​។
  7. ​លិង្គ​មនុស្ស​ប្រុស​ដែល​ខ្ទើយៗ​ច្រើន​តែ​ធំ​ជាង និង​វែង​ជាង​បុរស​ពេញលក្ខណៈ ហើយ​រឿង​នេះ​អាច​ដោយសារតែ​អ័រម៉ូន​របស់​គេ​កាលពី​នៅក្នុង​ពោះ​ម្តាយ​ដែល​អាច​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ និង​ទំហំ​របស់​លិង្គ​តែម្តង​។
  8. ​យើង​មិន​អាច​ប៉ាន់ស្មាន​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស​ដោយ​មិន​បាន​ឃើញ​លិង្គ​របស់គេ​ឡើយ ទោះបីជា​អ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស​ទៅនឹង​ទំហំ​ជើង ច្រមុះ មេដៃ ស្លឹកត្រចៀក និង​ចង្អុ​រ​ដៃក៏ដោយ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា បុរស​ដែល​មាន​កំប៉េះគូថ​ធំ​ច្រើន​តែ​មាន​លិង្គ​វែង​ជាង​បុរស​ដែល​មាន​កំប៉េះគូថ​តូចៗ ប៉ុន្តែ​ប្រវែង​លិង្គ​គឺ​គ្មាន​អ្វី​ទាក់ទង​នឹង​រាងកាយ​ផ្សេង​ទៀត​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ medicaldaily

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។