ហេតុផល​ទាំងនេះ​គ្រប់គ្រាន់​ហើយ​ក្នុង​ការកាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​

ហេតុផល​ទាំងនេះ​គ្រប់គ្រាន់​ហើយ​ក្នុង​ការកាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​

​សាច់គោ​គឺជា​អាហារ​ដែល​ពេញនិយម​បំផុត​សម្រាប់​ចិត្ត​មនុស្ស​ទូទៅ ប៉ុន្តែ​វា​ជា​ប្រភេទ​សាច់​ក្រហម​ដែល​បង្កបញ្ហា​ដល់​សុខភាព​មនុស្ស​យើង​ច្រើនណាស់​។ តើ​អ្នក​មាន​ដឹង​ទេ​ថា សាច់​ក្រហម​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​ទេ​? វា​អាច​ជា​សាច់​ចៀម សាច់ជ្រូក ឬ​ក្តាន់​ជាដើម ហើយក៏​មាន​សាច់សត្វ​អូទ្រីស​ទៀតផង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ញ៉ាំ​សាច់​ក្រហម​ជា​របប​អាហារ​អាច​មាន​គុណវិបត្តិ និង​គុណសម្បត្តិ​របស់​វា​ដែរ​។ រឿង​នេះ​គឺ​អាស្រ័យ​ទៅតាម​អ្នក​បរិភោគ​ផ្ទាល់​ត្រង់​ថា តើ​អ្នក​ញ៉ាំ​សាច់​ក្រហម​ដើម្បី​បង្កើន​ការទទួល​បាន​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ខ្ពស់ ឬ​ចង់​បាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើន​។

យ៉ាងណាមិញ សម្រាប់​អត្ថបទ​នេះដែរ យើង​គ្រាន់តែ​បង្ហាញ​នូវ​ហេតុផល​ល្អៗ​មួយចំនួន​ដើម្បី​ជា​គំនិត​ក្នុង​ការកាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​បើសិន​ជា​អ្នក​មិន​មាន​សុខភាព​ល្អ​ទេនោះ​។ ប៉ុន្តែ​វា​នឹង​មាន​ប្រយោជន៍​ខ្លាំង​នៅ​ពេល​អ្នក​កាត់បន្ថយ​ការ​ញ៉ាំ​វា​។ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ​?

  1. ​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោម​ផ្អែម​៖ អ្នកជំនាញ​ជឿថា កាលណា​កាត់បន្ថយ​ញ៉ាំ​សាច់​ក្រហម និង​កាត់បន្ថយ​ចំនួន​ខ្លាញ់​ប្រភេទ Saturated Fat ដែល​មាន​ក្នុង​សាច់​នេះ​ផង​ដែរ​
  2. ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​៖ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា សាច់​ក្រហម​មានកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ច្រើនណាស់ ដូច្នេះ​បើ​សិន​ជា​អ្នក​កាត់បន្ថយ​វា នោះ​វា​នឹង​ស្ថិត​ក្នុង​កម្រិត​ធម្មតា​បាន​កាន់តែ​យូរ​។​
  3. ​រក្សា​សម្ពាធ​ឈាម​៖ កាល​ណាកូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ស្ថិតក្នុង​សភាព​ធម្មតា នោះ​វា​នឹង​មិន​ធ្វើឲ្យ​សរសៃឈាម​ទៅ​ជា​រួម​តូច និង​បង្ក​ជាការ​លើស​សម្ពាធ​ឈាម​បានឡើយ​។
  4. ​បន្ថយ​ការ​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៖ ជាថ្មី​ម្តងទៀត សាច់​ក្រហម​គឺមាន​ជាតិ​ខ្លាញ់ Saturated Fat និង កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ហើយ​វា​ក៏​ជា​ដើមហេតុ​នាំឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។
  5. ​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​បេះដូង​រ៉ាំរ៉ៃ​៖ អ្នកជំនាញ​ជឿថា សាច់​ក្រហម​មាន​សារធាតុ Amino Acid Carnitine ដែល​អាច​បង្កើត​ជា​ជាតិពុល​បាន​នៅ​ពេល​មនុស្ស​ទទួលទាន​វា និង​បង្ក​ជា​បញ្ហា​ទៅ​លើ​បេះដូង​រ៉ាំរ៉ៃ​។
  6. ​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ធា​ត់​៖ រឿង​នេះ​ក៏​ដោយសារ​តែ​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុលក្នុង​សាច់ក្រហម​ខ្ពស់​ដែរ​។
  7. ​បន្ថកា​រកើត​ជំងឺមហារីក​៖ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​សាច់​ក្រហម​ទៀងទាត់​ច្រើនតែ​បណ្តាល​ឲ្យ​កើត​មហារីក​ក្នុង​បំពង់​លើ​ក្រពះ និង​ថ្លើម​។​
  8. ​បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង​៖ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​សាច់​ក្រហម​ច្រើនពេក​អាច​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​កាន់តែ​ខ្ពស់ នេះ​ដោយសារ​តែ​វា​សម្បូរ​ជាតិ​ដែក​ពេក ហើយ​កាលណា​ជាតិ​ដែក​ក្នុង​ខ្លួន​កើនឡើង​កាន់តែ​ច្រើន​នឹង​បង្កើន​ការខូចខាត​ដល់​កោសិកា​ខួរក្បាល​ទៅវិញ​៕


​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។