គិតខ្លីមែន! នារីម្នាក់ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បំណងបញ្ចប់ជីវិត តែត្រូវជួយសង្គ្រោះទាន់

(ភ្នំពេញ)៖ នារីម្នាក់បានបែកពពុះមាត់ទន់ដៃទន់ជើង ដោយសារនាងខឹងសង្សារ ហើយផឹកថ្នាំប៉ារ៉ាសេតាម៉ុលជាច្រើនគ្រាប់ ប៉ងបញ្ចប់ជីវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រហូតប្រកាសជួយហៅក្រុមសង្គ្រោះ៧១១ សហការជាមួយក្រុមគ្រូពេទ្យជប៉ុន ( JPR ) មកសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី១៩ កញ្ញា ២០១៦នៅ ចំណុចផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើនារីរងគ្រោះខឹងនឹងសង្សាររឿងអ្វីនោះឡើយ ដោយកំពុងស្ថិតនៅក្រោមការជួយសង្គ្រោះពីក្រុមគ្រូពេទ្យសិន៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រោយពីរូបនាងមានវិបត្តិផ្លូវចិត្ត លេបថ្នាំសម្លាប់ខ្លួន ហើយក្រោយពីលេបភ្លាម ក៏ទូរស័ព្ឌចូលទៅកាន់ប៉ុស៌្ដវិទ្យុ ABC ដើម្បីធ្វើការផ្ដែផ្ដាំ ទៅអតីតប្ដី និងញាតិមិត្ត ក៏ត្រូវបានពិធីករវិទ្យុសហការជាមួយ សមត្ថកិច្ចតាមរកឃើញភ្លាមៗ ហើយជួយសង្គ្រោះទាន់។

ហេតុការណ៏នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។ ក្នុងនោះ គេស្ដាប់ឮស្ត្រីម្នាក់ទូរស័ព្ឌចូល ទៅកាន់វិទ្យុ ABC ដែលកំពុងផ្សាយផ្ទាល់ ដោយរៀបរាប់ថានាងបានលេបថ្នាំប៉ារ៉ា និងថ្នាំងងុយដេក អស់ប្រមាណ ៤០គ្រាប់ ដើម្បីសំលាប់ខ្លួនដោយសារតែ នាងមានវិបត្តិផ្លូវចិត្ត ជាពិសេសជាមួយអតីតប្ដី ដែលបែកគ្នាប្រមាណ ៧ឆ្នាំហើយ នៅតែតាមរុកគួននាងរហូតមក។

នាងបានរៀបរាប់ថា ខណៈនាងកំពុងនិយាយទូរស័ព្ឌនេះ នាងបានលេបថ្នាំសម្លាប់ខ្លួន អស់ជាង ៤០គ្រាប់រួចហើយ នាងសុំផ្ដាំទៅអតីតប្ដីកុំតាមចងកម្មពារនាងអី និងផ្ដាំទៅញាតិ មិត្តបងប្អូនផងដែរថា នាងលាហើយ។ ខណៈកំពុងនិយាយទូរស័ព្ឌផ្ដែផ្ដាំនេះ ទូរស័ព្ឌបានដាច់ ហើយបុគ្គលិកវិទ្យុ ក៏ព្យាយាមទូរស័ព្ឌទាក់ទង ជាបន្តបន្ទាប់ដើម្បី លួងលោមប្រយោជន៏ អោយនាងរឹងមាំ និងប្រាប់ទីតាំងដែលនាងនៅ។ តែអាការៈរបស់នាងតាម ការស្ដាប់សំលេងហាក់ដូចជាទន់ទៅៗ ដោយនាងអះអាងថា នាងនៅក្នុងបន្ទប់តែម្នាក់ឯង ប៉ុណ្ណោះគ្មានកំលាំងសូម្បីតែដើរទៅយកទឹកផឹក តាមការណែនាំរបស់ពិធីករ ហើយក៏មិនប្រាប់ពីទីតាំងនោះដែរ។

តាមព័ត៏មានចុងក្រោយ ពិធីករវិទ្យុ ABC បានសហការជាមួយសមត្ថកិច្ច និងក្រុមហ៊ុនទូរស័ព្ឌ ដែលនាងប្រើទូរស័ព្ឌ ទៅវិទ្យុក៏រកទីតាំងឃើញ ហើយក៏នាំគ្នាទៅជួយធ្វើ ការសង្គ្រោះដោយនាំគ្នា ធាក់ទំលុះទ្វារចូល តែគេមិនទាន់ដឹងពីលទ្ធផល នៅឡើយនោះទេ ខណៈបច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុង ការជួយសង្គ្រោះរបស់មន្ទីពេទ្យបង្អែក ស្រុកអង្គស្នួល នេះបើយោងតាមការផ្សាយ របស់វិទ្យុ ABC៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត