Kylie Jenner បង្អួត​នាឡិកា​ពេជ្រ​តម្លៃ​​​១០​ម៉ឺន​ដុល្លារ ដែល​ទើប​នឹង​​ទិញ​

តារា​ម៉ូដែល​​រាង​ស្អាត Kylie Jenner បាន​​បង្ហោះ​រូប​នាឡិកា​ពេជ្រ​ថ្មី​​ដ៏​ទាន់​សម័យ​មួយ​ខ្សែ​កាល​ពី​ថ្ងៃ​ចន្ទ​លើ Snapchat ដោយ​បង្ហើប​ថា នាង​ទិញ​នាឡិកា​នេះ​ដើម្បី​ធ្វើ​ជា​គូ​​ដូច​នាឡិកា​មួយ​ទៀត​ដែល​ទិញ​ឲ្យ​មិត្ត​ប្រុស Tyga កាល​ពី​ឆ្នាំ​មុន។

 

Kylie Jenner បង្អួត​នាឡិកា​ពេជ្រ​តម្លៃ​​​១០​ម៉ឺន​ដុល្លារ ដែល​ទើប​នឹង​​ទិញ​

 

ទោះ​ជា​គ្មាន​ការ​បង្ហាញ​តម្លៃ​ក្នុង​​គណនី Snapchat របស់ Kylie យោង​តាម​ dailymail បាន​ទម្លាយ​តម្លៃ​ថា នាឡិកា​ពេជ្រ​នេះ​តម្លៃ​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ឡើយ។ ក្រៅ​ពី​បង្ហាញ​នាឡិកា​ពេជ្រ ម៉ូដែល​វ័យ​១៩​ឆ្នាំ​ក៏​បាន​បង្ហាញ​ម៉ូដ​សក់​ក្រង​ថ្មី​​ ជា​មួយ​សុនខ ​​ជាទី​ស្រឡាញ់​ផង​ដែរ។

 

នេះ​មិន​មែន​ជា​ការ​បង្អួត​ឬ​ជះ​លុយ​ជា​លើក​ទី​១​ទេ កន្លង​ទៅ​​ដើម​ខែ​នេះ Kylie Jenner បាន​ចំណាយ​លុយ​៣០​ម៉ឺន​​ដុល្លារ​ទិញ​រថយន្ត​ថ្មី​ម៉ាក Bentley  ឲ្យ​មិត្ត​ប្រុស​ Tyga ​ទុក​ជា​កាដូ​​ដ៏​ភ្ញាក់ផ្អើល៕

 

Kylie Jenner បង្អួត​នាឡិកា​ពេជ្រ​តម្លៃ​​​១០​ម៉ឺន​ដុល្លារ ដែល​ទើប​នឹង​​ទិញ​

 

Kylie Jenner បង្អួត​នាឡិកា​ពេជ្រ​តម្លៃ​​​១០​ម៉ឺន​ដុល្លារ ដែល​ទើប​នឹង​​ទិញ​

 

Kylie Jenner បង្អួត​នាឡិកា​ពេជ្រ​តម្លៃ​​​១០​ម៉ឺន​ដុល្លារ ដែល​ទើប​នឹង​​ទិញ​

 

ចុចអាន៖Kylie Jenner ​ជះ​លុយ​៣០​ម៉ឺន​ដុល្លារ​​ទិញ Bentley​ ឲ្យ Tyga ភ្ញាក់ផ្អើល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail

​​​​​