អាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នា នៅជិតទីតាំងកូរ៉េខាងជើងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ

​ទីភ្នាក់ងារសារព័ត៌មាន​ Yonhap​ របស់​កូរ៉េ​ខាងត្បូង​ បាន​រាយការណ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​គ្រោង​នឹង​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ដែនអាកាស​រួម​គ្នា​នៅ​ក្បែរ​ទីតាំង​កូរ៉េ​ខាងជើង​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៥​ នា​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ រហូត​ដល់​បង្ក​ការ​រញ្ជួយ​ដី​នៅ​ឧបទ្វីប​កូរ៉េ​កន្លង​ទៅ​ ហើយ​សមយុទ្ធ​យោធា​វាយប្រហារ​ដែនអាកាស​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

អាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នា នៅជិតទីតាំងកូរ៉េខាងជើងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ

​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​វាយប្រហារ​ដែនអាកាស​រួម​គ្នា​ រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​នេះ​ ។​

អាមេរិក និងកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធយោធាដែនអាកាសរួមគ្នា នៅជិតទីតាំងកូរ៉េខាងជើងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ

​កូរ៉េ​ខាងត្បូង​ និង​មហាអំណាច​អា​មេ​រិ​ក​ ធ្លាប់​បាន​ធ្វើ​លំ​ហាត់​សមយុទ្ធ​យោធា​ជាមួយ​គ្នា​ច្រើន​លើក​មក​ហើយ​ ដោយ​សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ប្រមាណ​៥០​គ្រឿង​ ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​ធុន​ F-15​ C​ និង​ F-16​ ផង​ ខណៈ​កូរ៉េ​ខាងត្បូង​ក៏​បាន​បញ្ចេញ​យន្តហោះ​ដឹក​ជញ្ជូន​សម្ភារៈ​បរិក្ខារ​កងទ័ព​ធុន​ C-130H​ និង​យន្តហោះ​ចម្បាំង​ធុន​ F-15K​ ៕​

Related