អាណោចអាធ័មណាស់ ពេលឃើញ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា ស្ត្រី​​មិន​ស្គាល់​​អត្តសញ្ញាណ​​ម្នាក់ ត្រូវ​អ្នក​​ភូមិ​ប្រទះ​ឃើញ​ដេក​​ស្លាប់ បង្កឱ្យមាន​ការភ្ញាក់​ផ្អើល កាលពី​​វេលា​ម៉ោងជាង​១០​យប់​​ថ្ងៃ​ទី​១៩​ កញ្ញា ២០១៦ ស្ថិតនៅ​ក្នុង​សាលាឆទាន​មួយ​កន្លែង ខាង​មុខ​វត្ត​ក្រ​ឡោម​ភ្លុក ស្ថិត​ក្នុងភូមិ​ក្រ​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង ។

​គេ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណសាកសព​ស្ត្រី​រង​គ្រោះនៅឡើយ​ទេ ​​មា​ន​អាយុ​ប្រហែល​៥០​ឆ្នាំ​ ។ ស្ត្រី​រូប​នេះ​ ទំនងជា​ជនអនាថា ដែល​បាន​មក​ស្នាក់​នៅ​ក្នុង​សាលាឆទាន​ខាងលើ​ ហើយ​ការ​ស្លាប់​នេះ​ អាច​​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ និង​គណៈ​កម្ម​ការ​វត្ត​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ក្រ​ឡោម​ភ្លុក​ហើយ ​៕