កូន​​មហា​សេដ្ឋី​ចិន​ទិញ​ iPhone 7 ៨ គ្រឿង​ឲ្យ​សុនខ​ប្រើ

រូប​ភាព​ពីរ​សន្លឹក​​បង្ហាញ​ពី​សុនខ​មួយ​ក្បាល​ដេក​ឱប​ iPhone 7 ដល់​ទៅ​ ៨ គ្រឿង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដា​អ្នក​ប្រើ​អ៊ីនធឺណិត។

 

កូន​​មហា​សេដ្ឋី​ចិន​ទិញ​ iPhone 7 ៨ គ្រឿង​ឲ្យ​សុនខ​ប្រើ

 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​ឲ្យ​ដឹង​ថា​ម្ចាស់​ឆ្កែ​ខាង​លើ​បាន​ទិញ​ iPhone 7 ចំនួន​ ៨ គ្រឿង​ឲ្យ​ទៅ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ហើយ​ម្ចាស់​នេះ​ទៀត​សោត​ត្រូវ​គេ​ស្គាល់​ថា​ជា​លោក​ Wang Sicong កូន​ប្រុស​​លោក​ Wang Jianlin​ មហាសេដ្ឋី​មាន​ជាង​គេ​នៅ​ចិន។ រូបភាព​ទាំង​នេះ​ជឿ​ថា​បាន​បង្ហោះ​ដោយ ​លោក​ Wang Sicong ​ដោយ​បង្ហោះ​ចូល​ទៅ​គណនី Weibo ​ផ្ទាល់​ខ្លួន​របស់​សត្វ​សុនខ​ ដែល​មាន​អ្នក​ចុច​ Follow ដល់​ទៅ​ ១,៩ លាន​នាក់។

 

កូន​​មហា​សេដ្ឋី​ចិន​ទិញ​ iPhone 7 ៨ គ្រឿង​ឲ្យ​សុនខ​ប្រើ

 

​​​​​មហាជន​មួយ​ចំនួន​បាន​សម្ដែង​មតិ​ស្ញប់ស្ញែង​ជីវិត​សត្វ​ឆ្កែ​ដោយ​ខ្លះ​លើក​ឡើង​ថា​ “ឆ្កែ​នេះ​មាន​ជាង​ខ្ញុំ​ទៅ​ទៀត”… “សូម្បី​តែ​ឆ្កែ​ក៏​មាន​ជីវិត​ឡូយ​ឆាយ​ជាង​ខ្ញុំ​ដែរ”។ កាល​ពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ​ឆ្កែ​ឈ្មោះ​ Coco នេះ​បាន​ធ្វើ​ឲ្យ​កក្រើក​អ៊ីនធឺណិត​ម្ដង​រួច​មក​ហើយ​ ជា​មួយ​រូបភាព​ពាក់​នាឡិកា​ Apple Watch ពីរ​គ្រឿង​ដោយ​មួយ​គ្រឿង​តម្លៃ​ជាង​ ១ ពាន់​ដុល្លារ៕​

 

កូន​​មហា​សេដ្ឋី​ចិន​ទិញ​ iPhone 7 ៨ គ្រឿង​ឲ្យ​សុនខ​ប្រើ

 

ចុច​អាន៖ ទប់​សំណើច​មិន​បាន ក្រោយ​មើល​វីដេអូ Troll កាស​ AirPods

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​