Dortmund សម្លឹងរកការបន្តភាពមុតស្រួចពេលប៉ះ Wolfsburg រាត្រីនេះ(មានវិដេអូ)

ក្រុមកំពុងតែមានមុតស្រួចក្នុងតំបន់ប្រយុទ្ធ Borussia Dortmund នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Wolfsburg ដើម្បីធ្វើការប្រកួតក្របខ័ណ្ឌ Bundesliga នៅរាត្រីថ្ងៃអង្គារនេះ ដោយសម្លឹងរកការបន្តការរកគ្រាប់បាល់ដ៏គួរឲ្យចាប់អារម្មណ៍របស់ខ្លួន ខណៈដែលពួកគេបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីដល់ទី១២គ្រាប់ក្នុងការប្រកួតត្រឹមតែ២លើក។

ft-img-template-Recovered

ផ្ទុយទៅវិញ ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Mario Gomez សង្ឃឹមថា នឹងអាចរកគ្រាប់បាល់បញ្ចូលទីជាលើកទី១សម្រាប់ក្រុម Wolfsburg ក្រោយពីមិនអាចរកគ្រប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនចំនួនពីរលើករបស់គេសម្រាប់ក្លិបនេះ។

ក្រុម Wolfsburg នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Dortmund នៅកីឡដ្ឋាន Volkswagen Arena ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ដែលជាបញ្ហាមួយមិនបានកើតឡើងសម្រាប់ក្រុម Dortmund ឡើយ បន្ទាប់ពីពួកគេបានបំបាក់ក្រុម Legia Warsaw និង Darmstadt យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ដូចគ្នាក្នុងការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ។

Gomez ដែលបានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់សម្រាប់ក្រុមអាល្លឺម៉ង់ ក្នុងយុទ្ធនាការ Euro កាលពីខែមិថុនានោះ នឹងសម្លឹងរកការរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់ក្រុម Dortmund ក្រោយពីមិនអាចរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលីកពីរលើករបស់ពួកគេចាប់តាំងពីចូលរួមជាមួយនឹងក្លិប Wolfsburg ក្នុងតម្លៃខ្លួន៧លានអឺរ៉ូ (ស្មើនឹង៧,៨លានដុល្លារអាមេរិក) ពីក្លិប Fiorentina កាលពីខែសីហា។

ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានខ្ជះខ្ជាយឱកាសជាច្រើនក្នុងពេលក្រុមខ្លួនបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Hoffenheim ដើម្បីធ្វើឲ្យក្រុមថ្មីរបស់ខ្លួនរកបានត្រឹមតែ៥ពិន្ទុប៉ុណ្ណោះពីការប្រកួតដែលផ្តល់ពិន្ទុពេញរហូតដល់ទៅ៩ពិន្ទុនៅរដូវកាលនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១រំលងអធ្រាត្រ៕

សូមទស្សនាវិដេអូការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

30.04.16 Dortmund 5-1 Wolfsburg

06.12.15 Wolfsburg 1-2 Dortmund

31.05.15 Dortmund 1-3 Wolfsburg

ប្រភពពី http://sports.yahoo.com/

The post Dortmund សម្លឹងរកការបន្តភាពមុតស្រួចពេលប៉ះ Wolfsburg រាត្រីនេះ(មានវិដេអូ) appeared first on CamboSport.