ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ…

ខេត្តតាកែវ ៖​ ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​៦​កន្លែង​ ដែល​ទទួល​​ទិញ​ប្រហុក​ត្រី​ផ្ទក់​ពី​មេ​ឈ្មួញ​​យក​មក​កែ​ច្នៃ​ រួច​យក​ទៅ​លក់​ចែកចាយ​ នៅ​តាម​ទីផ្សារ​នានា​​ ក្នុង​ទូ​ទាំង​ខេត្តតាកែវ​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ​នេះ​ ត្រូវ​​លោក​ប៉ោ​ លាង​គង់ ​ប្រធាន​សាខា​កាំកុង ត្រូល​ខេត្ត​ចុះ​ទៅ​បិទ​​ ដោយ​លោក​បាន​អះអាង​ថា ​ទីតាំង​ផ្ទះ​​ទាំង​៦​កន្លែងនោះ បាន​ទទួល​ទិញ​ប្រហុក​ត្រី​ផ្ទក់ ដែល​ឈ្មួញ​នាំ​ចូល​មក​ពី​ស្រុក​យួន​ដោយ​ខុសច្បាប់ ​ដែល​ទីតាំងត្រូវ​បិទ​នោះ ​ស្ថិត​​ក្នុងភូមិ​ព្រៃ​ទូក ​ឃុំ​អង្កាញ់​ ស្រុកទ្រាំង​ ខេត្តតាកែវ​ ។

ប្រតិបត្តិការនោះ ធ្វើឡើង​​ដោយ​មាន​ការ​ចូលរួម​​ សហការ​​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​, ​អាជ្ញាធរ​ស្រុក​ និង​លោក​មេឃុំ​អង្កាញ់​ និង​ប្រជា​ពល​រដ្ឋផងដែរ​ ។

លោក​ប៉ោ ​លាង​គង់ ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ឱ្យដឹង​ថា ​ផ្ទះ​​​ដែល​ទទួលយក​ត្រី​ប្រហុក​ពី​មេ​ឈ្មួញ​នាំ​ចូល​ពី​ស្រុក​យួន​មក ​រួច​កែ​ច្នៃ​លក់​បន្ត​ ​​ហើយពេល​នេះត្រូវយើង​ចុះ​បិទ​នោះ​ មាន​ ១​-ឈ្មោះ​ឈិ​ន វ​ក ​ភេទ​ប្រុស​​ ២-​ឈ្មោះ​ឡាន ​រ៉ា​ ភេទ​ស្រី​ ៣​-ឈ្មោះ​អ៊ី​វ​ ហាវ ​ភេទ​​ស្រី​ ៤​-ឈ្មោះ​ជី​ម ​គួ​យ​ ភេទ​ប្រុស​​ ៥-ឈ្មោះ​យ៉ា​ន ​អៀ​ប ​ភេទ​ប្រុស​ ៦-​ឈ្មោះ​ង៉ុ​ត ​ចាន់ ​ភេទ​ស្រី ​ទាំង​៦​ទីតាំង​នេះ ​នៅ​ពេល​យើង​​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​សាច់​ប្រហុក​ទៅ​រក​ឃើញ​សារធាតុ​គីមី​ Formalin ដែល​ជា​សា​ធាតុ​ម្យ៉ាង​ សំរាប់​ប្រើ​ទៅ​លើ​សាកសព​និង​ធ្វើ​ឱ្យ​អាហារ​សាច់​រក្សា​ទុក​បាន​យូរ​មិន​ស្អុយ ​ហើយ​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​ និង​មាន​អាការៈសម្ពាធ​ឈាម​​ធ្លាក់​ចុះ​វិលមុខ​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

លោក​​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​​បន្ត​ទៀត​ថា​ ទន្ទឹម​នឹង​​ការ​ចុះ​បិទ​ទីតាំង​នេះ​ដែរ ​លោក​ក៏​បាន​ធ្វើការ​ដកហូត​យក​ត្រី​ប្រហុក​ចំនួន​២០០​គីឡូក្រាម ​យក​ទៅ​កប់​ក្នុង​បរិវេណ​សាលាឃុំ​អង្កាញ់​ ហើយ​លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​ សូម​បញ្ឈប់​នូវ​ការ​រកស៊ី​នាំ​ត្រី​ប្រហុក​នាំ​ចូល​ពី​ស្រុក​យួន​បន្ត​ទៀត​ទៅ​ ព្រោះ​ប្រហុក​ប្រភេទ​ត្រី​ទាំងនេះ​ ឈ្មួញ​បាន​លាយ​សារធាតុ​គីមី​សំរាប់​មិន​ឱ្យ​ស្អុយ ​និង​ទុក​​បាន​យូរហើយ ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ធ្វើ​ឱ្យ​​អ្នកទិញ​យក​ទៅ​ទទួលទាន​មាន​គ្រោះថ្នាក់​​ដែរ​ ។

គួរ​​បញ្ជាក់​​ថា​ ការ​នាំ​ចូល​ត្រី​ប្រហុក​ពី​ស្រុក​យួន​ចូល​មកនេះ ​មាន​ឈ្មួញ​ម្នាក់​រស់នៅ​ឃុំ​អង្កាញ់​នេះ​ ជា​អ្នក​នាំ​ចូល​មក​តាម​ច្រក​ភ្នំ​ដិ​ន​ស្រុក​គិរីវង់ ​និង​ច្រករបៀង​ ស្រុក​កំពង់​ក្រសាំង​ ស្រុកបុ​រី​ជលសារ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ​ទើបតែ​ពេល​នេះ​ កាំកុងត្រូល​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា។ បើ​តាម​ការ​រៀបរាប់​ ពី​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ទទួលយក​ប្រហុក​ត្រី​រ៉ស់​លក់​បន្ត​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​ត្រូវជា​កូនបង្កើត​ របស់​លោក​មេឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ គឺជា​អ្នក​នាំ​ប្រហុក​ត្រី​រ៉ស់​ ពី​ប្រទេស​វៀតណាម​ដែល​ល្បី​ថា មាន​សារធាតុ​គីមី សូ​ម្បី​រុយ​អត់​ហ៊ាន​រោម​ផង យក​មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​រាប់​សិប​ គ្រួសារ​ដែល​រស់នៅ​ភូមិ​សរសៃ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ដើម្បី​យក​ទៅ​លក់​បន្ត​តាម​ភូមិ​ស្រុក​ដទៃ​ទៀត​។

ពួក​គាត់​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​កូនលោក​មេឃុំ​ ខាងលើ​បាន​នាំ​ប្រហុក​ ចូល​មិន​ក្រោម​ពី​ ៣០​តោន​នោះ​ទេ​ មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​ តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ទិញ និង​យក​មក​កាត់​ជា​កង់​ៗ​តូច​ៗ​ និង​ដាក់​អំបិល​ បន្ថែម​ទៀត​ទើប​យក​ទៅ​លក់​បន្ត​។

ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ទទួល​ទិញ​ ប្រហុក​ត្រី​រ៉ស់​ពី​ឈ្មួញ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មាន​ ផ្ទុក​សារធាតុ​គីមី​ ខាងលើ​នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ថា វា​មិនមែន​ជា​ភារៈកិច្ច​របស់​លោក​នោះ​ទេ តែ​វា​ជា​បន្ទុក​របស់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ​។

ចំណែក​លោក លាង ប៉ោ ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តតាកែវ​វិញ បាន​មាន​ប្រសាសន៍​បែប​មិន​ទទួលខុសត្រូវ​ថា លោក​មិន​បានដឹង​រឿង​មាន​ឈ្មួញ​ នាំ​ប្រហុក​ត្រី​រ៉ស់​ដែល​មាន​ផ្ទុក​ សារធាតុ​គីមី​ចូល​ ពី​វៀតណាម​នោះ​ទេ​។

លោក​បន្ត​ថា បើ​មានការ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន គឺ​មន្ត្រី​កាំកុងត្រូល​ដែល​ឈរជើង​នៅ​ទីនោះ​ជា​អ្នក​ទទួលខុសត្រូវ មិនមែន​លោក​នោះ​ទេ​។

ករណី​មាន​ឈ្មួញ​ យក​ប្រហុក​ត្រី​រ៉ស់​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ ខាងលើ​មក​លក់​នេះ ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ៗ​ ទីតាំង​ខាងលើ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចុះ​ទៅ​ពិនិត្យ និង​ទប់ស្កាត់​ផង ព្រោះ​កន្លង​មក​រឿង​នាំ​ប្រហុក​ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាម​ យក​មក​លក់​នេះ ត្រូវ​បាន​ហាមឃាត់ និង​បិទ​មិន​ឲ្យ​នាំ​ចូល​នោះ​ទេ តែ​ដោយសារ​មានការ​ផ្លាស់​ប្តូរ​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ថ្មី ស្រាប់តែ​ផ្ទុះ​រឿង​មានការ​នាំ​ប្រហុក​ មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ទៀត​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...

ភ្ញាក់​ឡើង! ឈប់​​យកត្រីប្រហុក​ពីគេទៀត​​ទៅ...