ខ្សែភាពយន្តខ្មែរ៤រឿង គ្រោងនឹងបញ្ចាំងនាពេលមុខនេះ ក្រោយពីខាងផលិតកម្ម បានសហការគ្នាជាមួយនឹង ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន»

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន» បានរៀបចំសន្និសីទកាសែតមួយ ស្តីពីខ្សែភាពយន្តខ្មែរ ៤រឿង ដែលនឹងត្រៀមចាក់បញ្ចាំងនាពេលខាងមុខនេះ ។

សន្និសីទកាសែតនេះ ប្រព្រឹត្តឡើងនៅ VIP Lounge របស់រោងភាពយន្ត Major Cineplex ជាន់ទី២ ក្នុងផ្សារទំនើប AEON Mall ដែលអញ្ជើញចូលរួមជាកិត្តិយសពី លោក ស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅរបស់ ក្រុមហ៊ុន «ពូព្រហ្ម អុិនធើធេនមេន លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងសំណាក់ចាងហ្វាងផលិតកម្មជាច្រើនរូបផងដែរ។ 

អត្ថប្រយោជន៍នៅក្នុងសន្និសីទកាសែតនេះ គឺ ផលិតករ តារាសម្តែង និងសមិទ្ធិករភាពយន្ត នឹងមានឱកាសផ្សាភ្ជាប់បណ្តាញ ជាមួយគ្នាបានមួយកម្រិតទៀត ជាពិសេសអាចនឹងស្វែងយល់ពីវិធីចែកចាយ និងផ្សព្វផ្សាយភាពយន្តខ្មែរ តាមរោងភាពយន្តនានាទៀតផង។

ដោយយោងតាមការកត់សម្គាល់ លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាននិយាយថា «ទោះបីវិស័យភាពយន្តខ្មែរនៅមានកម្រិត ការផ្សព្វផ្សាយ និងយុទ្ធនាការជំរុញឲ្យទស្សនាភាពយន្តជាតិ គឺជាការលើកទឹកចិត្តដល់ផលិតករក្នុងស្រុកឲ្យ កាន់តែស្វាហាប់ក្នុងការងារ និងកែលម្អស្នាដៃខ្លួនពីមួយរឿងទៅមួយរឿង។ ដូច្នេះ ខ្ញុំសូមគាំទ្រការបង្កើតក្រុមហ៊ុន «ពូព្រហ្ម» ដើម្បីជួយផលិតកម្មក្នុងស្រុក ឲ្យកាន់តែមានផលិតភាព ភាពល្បីល្បាញ និងប្រាក់ចំនូលបន្ថែម»

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងអំឡុងសន្និសីទកាសែត ចាហ្វាងផលិតកម្មចំនួន៤រូប ក៏បានឆ្លៀងឱកាសនេះ ផ្សព្វផ្សាយខ្សែភាពយន្តរបស់ខ្លួន ដែលនឹងមកដល់ឆាប់ៗនេះផងដែរ ក្នុងនោះមានដូចជារឿង៖ «ទេសចរណ៍ឋាននរក» «កោះពេជ្រ» «វិកលចរិត» និង ស្នេហ៍ស្វ័យគុណ៤»

គួរបញ្ជាក់ផងដែរថា ក្នុងចំនោមរឿងទាំងនេះ មានរឿងខ្លះគ្រោង នឹងចាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ ចំនែកឯខ្លះទៀតមិនទាន់បានថតចប់នៅឡើយទេ ប៉ុន្តែក៏បានចេញនូវឈុតខ្លីៗសម្រាប់ទស្សនាមុនផងដែរ។

គួររំលឹកផងដែរថា «ពូព្រហ្ម» បានចាប់ផ្តើមដំណើរការតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ។ រឿងទី១ ដែលខ្លួនបានចែកចាយ កាលពីខែឧសភាកន្លងទៅ មានចំណងជើងថា «ប៉ុបពី ទៅហូលីវូដ» ដែលត្រូវបានចាក់បញ្ចាំង តាមរោងភាពយន្តទាំងអស់នៅភ្នំពេញ និងសៀមរាបដូចជា៖ Legend Cinema, Major Cineplex by Cellcard និង Platinum Cineplex ជាដើម។ ក្រៅពីរឿងទាំង៤ខាងលើ ដែលនឹងត្រូវចាក់បញ្ចាំងបន្តបន្ទាប់គ្នាក្នុងត្រីមាសនេះ ក្រុមហ៊ុនកំពុងទទួលគម្រោង ផ្សព្វផ្សាយជាបន្តបន្ទាប់គ្នា សម្រាប់ឆ្នាំក្រោយផងដែរ។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ពូព្រហ្ម អិុនធើធេនមេន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុនចែកចាយភាពយន្តធំៗ២ ហើយមានភារៈចែកចាយភាពយន្តដែលផលិតនៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសាររឿងឈានមុខគេ នៅប្រទេសកម្ពុជាទៀតផង។ ពូព្រហ្ម អិុនធើធេនមេន បានដាក់ខ្លួនជាក្រុមហ៊ុនចែកចាយជាតិ និងអន្តរជាតិ ដែលជំនាញខាងភាពយន្តខ្នាតវែងប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។ តាមបណ្តាញដៃគូចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អិុនធើធេនមេន ចាត់ចែងសិទ្ធិដូចតទៅ៖ ចាក់ក្នុងរោង កម្សាន្តតាមផ្ទះ ទូរទស្សន៍ និងវីដេអូតាមតម្រូវការ។ ស្នាដៃកន្លងមករបស់ ពូព្រហ្ម អិុនធើធេនមេន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែលមានសក្តានុពលក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្សែភាពយន្តខ្មែរ៤រឿង គ្រោងនឹងបញ្ចាំងនាពេលមុខនេះ ក្រោយពីខាងផលិតកម្ម បានសហការគ្នាជាមួយនឹង ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន»

ខ្សែភាពយន្តខ្មែរ៤រឿង គ្រោងនឹងបញ្ចាំងនាពេលមុខនេះ ក្រោយពីខាងផលិតកម្ម បានសហការគ្នាជាមួយនឹង ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន»

ខ្សែភាពយន្តខ្មែរ៤រឿង គ្រោងនឹងបញ្ចាំងនាពេលមុខនេះ ក្រោយពីខាងផលិតកម្ម បានសហការគ្នាជាមួយនឹង ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន»

ខ្សែភាពយន្តខ្មែរ៤រឿង គ្រោងនឹងបញ្ចាំងនាពេលមុខនេះ ក្រោយពីខាងផលិតកម្ម បានសហការគ្នាជាមួយនឹង ក្រុមហ៊ុន «ពូព្រហ្ម អិុនធើធេនមេន»