ប្រធានាធិបតីដែលជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា ហាក់ដូចជាលើកតម្កើនស្ត្រីខ្លាំង មុននឹងលោកត្រៀមចេញពីការគ្រប់គ្រង អាមេរិកនោះ។

(U.S). ប្រធានាធិបតី ​អាមេរិក ​ដែលជិតផុតអាណត្តិ ​លោក បារ៉ាក់ អូបាម៉ា ​នៅតែព្យាយាម ​ធ្វើយ៉ាងណាដោយចង់ឱ្យ ​អតីតរដ្ឋលេខារបស់ខ្លួន​ ហើយក៏ជាស្ត្រីម្នាក់ ​ដែលមកពីគណបក្ស ​តែមួយនោះ ឡើងកាន់អំណាច​ ពោលគឺប្រធានាធិបតី​ អាណត្តិថ្មីរបស់អាមេរិក​ បន្តពីលោក។ ​លោកបារ៉ាក់ អូបាម៉ា​ ដែលទទួលបាននូវភាពជោគជ័យ​ រហូតទៅដល់ពីរអាណត្តិ​ ហើយនោះ ​នៅតែចង់ឃើញ ​សមាជិកខ្លួនដែលមកពីគណបក្សតែមួយ ​ឡើងកាន់អំណាចបន្ត​ ពីលោក ការថ្លែងបែបនេះធ្វើឡើង ​នៅក្នុងកម្មវិធីរ៉ៃអង្គាសមួយនៅសហរដ្ឋអាមេរិក​ ក្នុងទីក្រុង​ New York ​លោកក៏​បានបន្តថា​ រវាងលោកស្រី​ Hillary Cliton​ និងមហាសេដ្ឋីវាល់លានអាមេរិក ​ពោល គឺលោក Donald Trump​ ប្រជាពលរដ្ឋត្រូវតែពិចារណាឱ្យបានច្បាស់​ មុននឹងសម្រេចចិត្តនៅក្នុងការបោះឱ្យ។​លោកប្រធានាធិបតី ​ដំបូងគេ អាហ្វ្រិច​ អាមេរិក រូបនេះ​ ហាក់ដូចជាលើកតម្កើង ​ទៅលើស្ត្រីខ្លាំងមែនទែន​ ដោយលោកបាននិយាយទៅកាន់ មនុស្សម្នាថា៖​ « មានហេតុផលអី្វ ខ្លះ ដែលយើងមិនអាចមានប្រធានាធិបតីស្ត្រី ​ដើម្បីដឹកនាំប្រទេស!»។​ « យើងជាសង្គមមួយ នៅតែប្រយុទ្ធ​ ដើម្បីធ្វើ​យ៉ាងណា​ បង្ហាញពីអនុភាពរបស់មនុស្សស្រី» ។ ​ជាញឹកញយលោក ​អូបាម៉ា តែងតែលើកពីតួនាទីស្ត្រីក្នុងជីវិតរបស់គាត់​ មកនិយាយ តួយ៉ាង ​ម្តាយរបស់លោក ​ប្រពន្ធរួមទាំងកូនៗរបស់លោកផងដែរ។ ​លោកអូបាម៉ា ​បានប្រាប់ ម្ចាស់ជំនួយក្នុងថ្ងៃរ៉ៃអង្គាសថា​ ៖ « លោក ដូលណា ត្រាំគឺមិនដូចគ្នាទៅនឹង បេក្ខភាពដែលខ្ញុំ  ​បានប្រឈមមុខជា​មួយ កាលពីអាណត្តិ​ ២០០៨ និង ២០១២ ​នោះទេ»។  ​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.reuters.com