ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​

ជា​ច្រើន​ឆ្នាំ​មក​ហើយ ​នរណា​​ៗក៏តែង​តែចាំ​ និង​ដឹងដែ​​​រថា ​នៅក្នុង​ចំណោម​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ពិភពលោក​ដ៏អស្ចារ្យ​ជាងគេ​ទាំង២០ ​ប្រាសាទ​ពីរ៉ាមីត​ដ៏អស្ចារ្យ ​និង​ធំជាង​គេក្នុង​​លោកគឺ​​​មាន​នៅ​ប្រទេស​អេហ្ស៊ីប​​ ។​​ ប៉ុន្តែ​តើនេះ​ពិតដែរ​ឬទេ​?​ តើ​ប្រាសាទ​ពីរ៉ាមីត​ធំជាង​គេ​ពិត​ប្រាកដ​មាន​នៅទីណា​? ​
យោង​តាម​របាយ​ការណ៍​នៃការ​ចុះសិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អឺរ៉ុប​មួយ​ក្រុម​បាន​ឱ្យដឹង​ថា ​ការពិត​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេបំផុត​នៅក្នុង​លោក ​គឺស្ថិត​នៅក្នុង​ទីក្រុង ​Puebla ​ប្រទេស​ ម៉ិចស៊ីកូ​ មិនមែន​នៅ​អេហ្ស៊ីបទេ​ ។ បើមើល​តែ​ពីខាង​ក្រៅ​ទៅ​ រូប​ដែល​មាន​វិ​ហារ​នៅ​ចំពី​លើ​នេះ​ហាក់បី​ដូច​ជារូបភ្នំ​មួយ​ប៉ុណ្ណោះ ​ប៉ុន្តែ​ការពិត​ នេះមិន​មែន​ជាភ្នំទេ ​នេះគឺ​ជាប្រាសាទ​ពីរ៉ាមីត​ដ៏ធំ​ជាង​គេបំផុត​ក្នុង​ពិភពលោក​ ដែល​ប្រាសាទ​នេះមាន​ឈ្មោះថា​៖ ប្រាសាទ​ពីរ៉ាមីត​ C​h​u​l​u​l​a​ ​។​ 
 គ្មាន​​នរណា​​ម្នាក់​​ដឹង​ឡើយ​ថាប្រាសាទ​នេះ​ត្រូវបាន​កសាង​ឡើង​កាល​ពីជាង​ ២,៣០០ឆ្នាំ​មុន​ ។ សម្រាប់​ពេល​បច្ចុប្បន្ន ​ក្នុងការ​តាម​រកសម្បត្តិ​អច្ឆរិយៈ​ដូចជា​ប្រាសាទ​ពីរាមីត​ Chulula ​នេះគឺអាច​និយាយ​បាន​ថា​មាន​ភាព​ពិបាក​បន្តិច ​ព្រោះវា​ស្ថិត​នៅទីតាំង​ដាច់ស្រយ៉ាល​ និង​ហ៊ុំព័ទ្ធ​ដោយ​ព្រៃឈើ​ក្រាស់ៗ ​​។​ ប្រាសាទ​ពីរ៉ាមីត ​Chulula ​នេះមាន​សណ្ឋាន​ស្រដៀង​ទៅនឹង​ប្រាសាទ​ពីរ៉ាមីត​ព្រះសុរិយា ​(The Great of the Sun)​ នៅប្រទេស​អេហ្ស៊ីប​ដែរ ​ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​៖​-​ប្រាសាទ​ពីរ៉ាមីត​ C​h​u​l​u​l​a​ ​នៅម៉ិចស៊ីកូ​ នេះ ​មានកម្ពស់៖​ ៦៦ម៉ែត្រ,​ ផ្ទៃ៖ ​៤៥០​ម៉ែត្រ​ក្រឡា​-​ប្រាសាទ​ពីរ៉ាមីត​ Great ​o​f​ t​he​ Sun ​នៅអេហ្ស៊ីប ​មាន​កម្ពស់​៖​ ១៣៨.៨ម៉ែត្រ​, ផ្ទៃ​​៖ ២៣០​ម៉េត្រ​ក្រឡា​
អ្វី​ដែល​ខុ​ស​គ្នា​មួយ​ទៀត​នោះ​ គឺ​ប្រាសាទ​ពីរាមីត​ ​C​h​ul​u​l​a​ ​នៅម៉ិចស៊ីកូ​ កសាង​ឡើង​ដើម្បី​ធ្វើ​ជា​ទីសក្ការ​បូជា ​និងជា​ទីបញ្ចុះ​សព ​ឯប្រាសាទ​ពីរ៉ាមីត​នៅអេហ្ស៊ីប​គឺកសាង​ឡើង​ដើម្បី​ជារាជវាំង​សម្រាប់​ព្រះចៅ​អធិរាជ​ផ​ង​ និងជា​ទីបញ្ចុះ​សពរាជវង្ស​អេហ្សីប​ផង ​៕​

ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ការពិត ​ប្រាសាទ​ពីរ៉ាមីត​ដែល​ធំជាង​គេ​បំផុត​មិនមែន​នៅ​ អេហ្ស៊ីបទេ​ដោយ៖ ឈូកស
ន្រភព៖ BI